ទូរស័ព្ទគឺជាប្រព័ន្ធទំនាក់ទំនង ដ៏សំខាន់នៅលើពិភពលោក ដែលមនុស្សមិនអាចខ្វះបាន។បច្ចុប្បន្ននេះ ទូរស័ព្ទមិនមែនត្រឹមជាឧបករណ៍សំរាប់និយាយាទំនាក់ទំនងគ្នា តែប៉ុណ្ណោះទេ វាក៏ជាឧបករណ៍  ដ៏ទំនើបមួយផងដែរ  ដែលមានផ្ទុកនូវកម្មវិធីប្រព័ន្ធបច្ចេកវិជា្ជផ្សេងៗ ជាច្រើននៅខាងក្នុង ដូចជា៖ អាចលេងហ្គេម ថតរូប វីដេអូ ផ្ទុកទិដ្ឋន័យ និង  កម្មវិធីកម្សាន្តដ៏ច្រើន។

លើសពីនេះទៅទៀត ទូរស័ព្ទត្រូវបានគេ  ប្រើប្រាស់ជាឧបករណ៍លម្អខ្លួន  ដ៏ពេញនិយមបំផុតសំរាប់មនុស្សរស់នៅក្នុងសង្គមដ៏ស៊ីវីល័យសព្វថ្ងៃនេះ  ដើម្បីបង្ហាញពីភាពស៊ីវីល័យនិងភាពទាក់ទាញ  ពីមនុស្សនៅជុំវិញខ្លួន ដោយបានប្រើប្រាស់ទូរស័ព្ទដៃ ដ៏ទំនើប មានលម្អដាំដោយគ្រាប់ពេជ្រដ៏មានតម្លៃ និងខ្លះទៀតស្រោបមាស ជាដើម។

ខាងក្រោមនេះ  យើងសូមបង្ហាញជូនលោកអ្នកនូវទូរស័ព្ទដ៏ទំនើប និង មានតម្លៃថ្លៃបំផុតទាំង ១០ម៉ូដែល នៅលើពិភពលោក។

១០/ ទូរស័ព្ទដៃ Vertu Signature Diamond -ដាំពេជ្រ ២០០គ្រាប់ -តម្លៃ៖ ៨៨,០០០ដុល្លារ /

៩/ ទូរស័ព្ទដៃ iPhone Princess Plus-ដាំពេជ្រ ១៨០គ្រាប់ សំបកខាងក្រោយស្រោបមាស-តម្លៃ៖ ១៧៦,៤០០ដុល្លារ /

៨/ ទូរស័ព្ទដៃ BlackDiamond VIPN Smartphone-ដាំពេជ្រ ២គ្រាប់ -តម្លៃ៖ ៣០០,០០០ដុល្លារ/

៧/ ទូរស័ព្ទដៃ Vertu Signature Cobra-ដាំពេជ្រដ៏មានតម្លៃ មកពីប្រទេសបារាំង-តម្លៃ៖ អត់មាន/

៦/ ទូរស័ព្ទដៃ Gresso Luxor Las Vegas Jackpot ផលិតនៅប្រទេសស្វីស-ស្រោបមាស ទម្ងន់ ១៨០ក្រាម ធ្វើឈើប្រណិត មានតម្លៃថ្លៃបំផុតលើលោក-តម្លៃ៖ ១លាន ដុល្លារ/

៥/ ទូរស័ព្ទដៃ Diamond Crypto Smartphone-ដាំពេជ្រ ៥០គ្រាប់ និងស្រោបមាសនៅចំហៀងសងខាង-តម្លៃ៖ ១,៣លាន ដុល្លារ/

៤/ ទូរស័ព្ទដៃ GoldVish Le Million ចុះក្នុងបញ្ជីកំណត់ត្រាពិភពលោក ជាទូរស័ព្ទដៃថ្លៃបំផុត ក្នុងឆ្នាំ២០០៦ -ដាំពេជ្រ ២០ការ៉ាត់  និង មាសស ១៨ខេ (18K)-តម្លៃ៖ ១,៣លាន ដុល្លារ/

៣/ ទូរស័ព្ទដៃ iPhone 3G King’s Button-ដាំពេជ្រ ១៣៨គ្រាប់នៅជុំវិញ និង ដាំពេជ្រទំហំ ៦,៦ការ៉ាត់ នៅ Button ចុចកណ្តាល -តម្លៃ៖ ២,៤លាន​ ដុល្លារ/

២/ ទូរស័ព្ទដៃ Supreme Goldstriker iPhone 3G 32GB-ដាំពេជ្រ ៥៣គ្រាប់ (១គ្រាប់ទំហំ ១ការ៉ាត់) សំបកស្រោបមាស ទម្ងន់ ២៧១ក្រាម និង ដាំពេជ្រនៅ Button ចុចកណ្តាល ទំហំ ៧,១ការ៉ាត់-តម្លៃ៖ ៣,២លាន ដុល្លារ/

១/ ទូរស័ព្ទដៃ Diamond Rose iPhone 4 32GB-ដាំពេជ្រ ៥០០គ្រាប់ (ស្មើនឹង ១០០ការ៉ាត់) សំបកខាងក្រោយស្រោបមាស សញ្ញា Apple ដាំពេជ្រ ៥៣គ្រាប់ និង Button ចុចកណ្តាល ដាំពេជ្រ ទំហំ ៨ការ៉ាត់-តម្លៃ៖ ៨លាន ដុល្លារ /

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ wonderslist