ក្រុម Manchester United កំពុងតែសំរុក និងខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីមានឈ្មោះក្នុងបញ្ជីប្រវតិ្តសាស្ត្ររបស់បាល់ទាត់នឹងគេ ដើម្បីកុំអោយចាញ់ក្រុម Chelsea ដែលបានឈ្នះពានរង្វាន់ Premier League រដូវកាល ២០០៤-២០០៥ ក្នុងពិន្ទុ ៩៥ ដែលពិន្ទុនេះនៅមិនទាន់មានក្រុមណាបំបែកបានទេក្នុង Premier League ដោយសារតែពេលនេះក្រុមបិសាចក្រហមមាន ៧៤ ពិន្ទុក្នុងដៃហើយនៅសល់ ៩ ប្រកួតទៀតបើឈ្នះរហូតក្រុម ManchesterUnited នឹងបំបែកពងមាន់ Chelsea បានសំរេច ។ ខាងក្រោមនេះជាលំដាប់ក្រុមទាំង ៥ដែលបញ្ចប់រដូវកាលមានពិន្ទុច្រើនជាងគេនៅក្នុងពិភពបាល់ទាត់៕-Real Madrid ១០០ ពិន្ទុ La Liga ២០១០-២០១១/-Inter Milan ៩៧ ពិន្ទុ Serie A ២០០៦-២០០៧/-Borussia Dortmund ៨១ ពិន្ទុ  Bundesliga ២០១១-២០១២/-Lyon - ៨៤ ពិន្ទុ  Ligue 1 ២០០៥-២០០៦/-Chelsea  ៩៥ ពិន្ទុ  Premier League ២០០៤-២០០៥ /

ដោយ ៖ កុសលប្រភព ៖ k14