ដើម្បីបង្កើតបាន BlackBerry Flow ក្រុមអ្នករចនា បានប្រើប្រាស់រូបរាងរបស់ស្មាតហ្វូនល្បីឈ្មោះ BlackBerry Passport និង BlackBerry Torch ដ៏ល្បីឈ្មោះ កាលពីប៉ុន្មានឆ្នាំមុន។

បើទោះជាស្មាតហ្វូននេះ ប្រើក្ដារចុចប្រភេទរុញ ដើម្បីរក្សាភាពដើមរបស់ Torch ប៉ុន្ដែ BlackBerry Flow មានភាពទាន់សម័យ និងទាក់ទាញជាងមុនឆ្ងាយណាស់។ រចនារូបរាងសំខាន់របស់ BlackBerry Flow ស្រដៀងនឹង BlackBerry Passport ដោយជ្រុងនិមួយៗមានលក្ខណៈស្រួច មាំមួន ប្រកប់ដោយភាពជាបុរស។


ក៏ប៉ុន្ដែ អេក្រង់របស់ BlackBerry Flow ត្រូវបានពង្រីកធំ និងវែងជាង BlackBerry Passport ដើម្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់។ សម្រាប់កំណែពណ៌បៃតងខ្ចី BlackBerry Flow បញ្ចេញពន្លឺពេលយប់ ដូចទៅនឹងសារធាតុហ្វូសហ្វ័រ។


សង្ឃឹមថា អនាគត BlackBerry នឹងប្រើប្រាស់គំនិតនេះ បំពាក់ទៅលើបណ្ដាផលិតផលថ្មីៗរបស់ខ្លួន ដែលនាំមកនូវពណ៌ដ៏ស្រស់ស្អាត ប្លែកភ្នែក ក្នុងទីផ្សារស្មាតហ្វូន ក៏ដូចជាឧបករណ៍ចល័ត និងអចល័តដទៃទៀត៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ cargocollective