រូបថតជាច្រើនសន្លឹក ទាក់ទឹននឹង Samsung Galaxy Note 7 បានលេចចេញជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

រូបភាពបែកធ្លាយ ច្បាស់បំផុត ដែលត្រូវគេជឿថា ជា Samsung Galaxy Note 7
ថ្ងៃនេះ មានគេហទំព័រជាច្រើន បានចុះផ្សាយអំពីរូបថតយ៉ាងច្បាស់អំពី Samsung Galaxy Note 7 ។ រូបភាពទាំងនោះ បង្ហាញថា Note 7 បំពាក់អេក្រង់កោង ទេរទៅទាំងសងខាង។ ប៊ូតុង Home បែបចាស់ នៅតែមានវត្តមានលើ Samsung Galaxy Note 7 ។ ផ្នែកខាងមុខរបស់ហ្វាប្លែតនេះ ក៏មានបណ្ដុំនៃកាមេរ៉ា/ឬសេនសឺរដែលមានមុខងារស្កេនគ្រាប់ភ្នែក។ នេះគឺជាមុខងារមួយដែលត្រូវបានសារព័ត៌មានល្បីៗ អះអាងថា នឹងមាននៅលើស្រឡាយ Galaxy Note ថ្មីផងដែរ។
ឆ្នាំនេះ Samsung Galaxy Note 7 ត្រូវបានគេជឿថា នឹងប្រើប្រាស់ឈីប Snapdragon 821ឬ Exynos (អាស្រ័យលើទីផ្សារនិមួយៗ)។ Galaxy Note 7 អាចនឹងត្រូវបំពាក់អេក្រង់ទំហំ 5,8 inch ដែលមានរីសូលូសឹន Quad HD រួមនឹង RAM 4GB ឬ 6GB ។ ប្រភពព័ត៌មានមួយចំនួន យល់ថា កាមេរ៉ាមុខ និងក្រោយរបស់ Galaxy Note 7 នឹងដូចទៅនឹងកាមេរ៉ានៅលើ Samsung Galaxy S7ប៉ុន្តែ កាមេរ៉ានៅលើ Galaxy Note 7 នឹងផ្ដល់រូបភាពច្បាស់ជាង បើធៀបនឹង Galaxy S7 ដោយសារតែមានការកែលំអទាក់ទឹននឹងកាមេរ៉ាជំនាន់ថ្មី។

Samsung នឹងបង្ហាញខ្លួន Note 7 នៅថ្ងៃទី ២ ខែសីហា
បើសិនជាព័ត៌មានចចាមអារ៉ាម គឺជាការពិត នោះ Samsung នឹងត្រូវបង្ហាញខ្លួន Note 7 នៅថ្ងៃទី ២ ខែសីហាខាងមុខ។ តម្លៃរបស់ហ្វាប្លេតនេះ ត្រូវគេជឿថា នឹងស្ថិតក្នុងកម្រិត ៨០០ដុល្លារ នៅទីផ្សារអាមេរិក។
ប្រែសម្រួល ៖ បុត្រា