ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស yahoo ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ បានអោយដឹងថាយុវជនថៃម្នាក់ ដែលជាមនុស្សញៀននឹងវីដេអូហ្គេម បានស្លាប់នៅមុខកុំព្យូទ័ររបស់ខ្លួន បន្ទាប់ពីលេងហ្គេមរត់ចម្ងាយរៀងរាល់យប់(marathon all-night sessions)។ សពរបស់យុវជនដែលមានវ័យ២៤ឆ្នាំរូបនោះត្រូវគេឃើញដេកផ្តាប់មុខ នៅលើកៅអី ក្នុងបន្ទប់របស់ខ្លួននៅខេត្ត Samut Songkhram ភាគនិរតីទីក្រុងបាងកក។

លើសពីនេះទៅទៀត បើយោងតាមសម្តីមន្ត្រីប៉ូលីស លោក Chaichana Boonrod បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យុវជនរូបនោះមានវ័យ ២៤ ឆ្នាំ ជាមនុស្សញៀនលេងហ្គេមភ្លេចបាយភ្លេចទឹក ហើយស្ទើរតែមិនចូលដេក ស្របពេលដែលជារឿយៗ គេតែងតែលេងហ្គេមតាំងពីយប់ទល់ព្រឹក។ តែទោះជាយ៉ាងណាក៏ដោយ សាកសពគេត្រូវធ្វើកោសល្បវិច័យអោយបានច្បាស់ពីមូលហេតុពិតនៃការស្លាប់បាត់បង់ជីវិត៕
ដោយ ៖ រិទ្ធីប្រភព ៖yahoo