លោក Mike Pattaradet និងកញ្ញា Pooklook Fonthip សម្ដែងជាគូស្នេហ៍នឹងគ្នាជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Roy Ruk Raeng Kaen” កាលពីឆ្នាំ ២០១៥ ។ មិនតែប៉ុណ្ណោះពួកគេទាំងពីរ គឺជាគូស្នេហ៍នឹងគ្នាដ៏គួរឱ្យស្រលាញ់ នៅក្នុងជីវិតពិត ។ ខាងក្រោមនេះ គឺជារឿងរ៉ាវស្នេហារបស់តារាប្រុសស្រីទាំពីរ៖

ខែកុម្ភៈ ឆ្នាំ ២០២០

/

កាលពីថ្ងៃទី៣ ខែកុម្ភៈ កញ្ញា Fonthip បានបង្ហោះរូបថតរបស់នាង ជាមួយនឹងបាច់ផ្កា នៅលើបណ្ដាញ Instagram របស់នាង ព្រមជាមួយនឹង Caption ថា៖ “អរគុណសម្រាប់ការ Surprise និងផ្កាកូលាបគួរឱ្យស្រលាញ់ នៅមុនថ្ងៃខួបកំណើត” ។  អ្វីដែលពិសេសនោះ នាងបាន Tag តារាប្រុសរូបនេះ នៅក្នុងការបង្ហោះ ។

ខែកក្កដា ឆ្នាំ ២០២០

/

លោក Mike Pattaradet  បានបង្ហោះរូបថតដ៏ផ្អែមល្ហែមរបស់លោកជាមួយនឹងកញ្ញា Pooklook Fonthip និងជូនពរថ្ងៃខួបកំណើតដល់នាង ។

ខែតុលា ឆ្នាំ ២០២០

/

កាលពីខែតុលា លោក Mike Pattaradet និងកញ្ញា Pooklook Fonthip បានចាប់ផ្ដើមបើកហាងតែគុជផ្ទាល់ខ្លួនរួមគ្នា ។

ខែសីហា ឆ្នាំ ២០២១

/

កាលពីថ្ងៃទី​១៤ ខែសីហា កញ្ញា Pooklook Fonthip បានចួលរួមកម្មវិធីផ្សាយផ្ទាល់ នៅស្ថានីយ៍ទូរទស្សន៍គឺកម្មវិធី “Woody Show” ។  តារាស្រីរូបនេះ បានបើកកម្មវិធីជាមួយពិធីករទូរទស្សន៍ Woody ដោយនិយាយថា នាង និងលោក Mike Pattaradet បានក្លាយជាមិត្ដនឹងគ្នា ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate