ប្រទេសរ៉ូស្សី ជាប្រទេសមួយដែលនៅក្បែរនឹងប៉ូលខាងជើង ហើយនៅឆ្នាំនេះបញ្ហារងារចុងឆ្នាំបានក្លាយជាបញ្ហាធំមួយដោយប្រទេសយក្សមួយនេះខានជួបនឹងភាពត្រជាក់ប្រចាំឆ្នាំដែលមហាសែនរងារបែបនេះមកតាំងពីឆ្នាំ ១៩៣៨ មកម្ល៉េះ។/យ៉ាងហោចណាស់មានមនុស្សជាង ៥០ នាក់បានស្លាប់ដោយសារត្រជាក់ពេក និងមានមនុស្ស២៦៦ នាក់កំពុងស្នាក់នៅមន្ទីពេទ្យដើម្បីទទួលបានការសង្គ្រោះបន្ទាន់ ហើយមានជាង ៥៤២ នាក់ទៀតកំពុងតែរងគ្រោះព្រោះសីតុណ្ហភាពជាង -៥០ អង្សាសេ។/ជារៀងរាល់ឆ្នាំសីតុណ្ហភាពដែលត្រជាក់បំផុតនោះគឺប្រមាណជាង -១០ ទៅ -១៥ អង្សាសេ ប៉ុន្តែសម្រាប់ឆ្នាំ ២០១២ នេះវិញគឺត្រជាក់ប្លែកដែលសីតុណ្ហភាពបានធ្លាក់ដល់ -៥០ អង្សាសេ ហើយចំពោះតំបន់ដែលរងគ្រោះជាងគេនោះគឺ សាយបែរី ក្នុងនោះបើតាមទាយទុក សីតុណ្ហភាពត្រជាក់បែបនេះអាចនឹងបន្តរហូតដល់ ៣ ថ្ងៃ។/រដ្ឋាភិបាលបានប្រកាសអាសន្នដល់ ១៥ តំបន់ក្នុងប្រទេសដែលនឹងទទួលរងគ្រោះព្រោះអាកាសធាតុត្រជាក់ និងត្រូវកកដោយសារតែទឹកកក និងព្រិលធម្មជាតិ។ សាលារៀនជាច្រើនត្រូវបានបិទហើយគេទាយទុកថាសីតុណ្ហភាពអាចនឹងចុះដល់ -២៥ អង្សាសេ នាប៉ុន្មាន ២ ទៅ ៣ ថ្ងៃខាងមុខ៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ K14