ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន បរទេស huffingtonpost ដែលទើបតែបានចេញផ្សាយអត្ថបទរបស់ខ្លួនកាលពីម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា បុរសអគតិម្នាក់ ប្រឈមនឹងការជាប់ពន្ធនាគារ ដល់ទៅ ១៥ ឆ្នាំ បន្ទាប់ពីរូបគាត់ ត្រូវបានរកអោយឃើញថា បានសិចជាមួយនឹងសុនក ពីរក្បាល។
គួរបញ្ជាក់ផងដែរថា បុរសអគតិរូបនោះ មានឈ្មោះថា Kuris Peterson វ័យ ៣៦ ឆ្នាំជាពលរដ្ឋរស់នៅក្នុងរដ្ឋ Michigan សហរដ្ខអាមេរិក។ យ៉ាងណាមិញ ការកាត់ក្តីដោយសម្រេចអោយលោក Peterson ជាប់ពន្ធនាគារ ចន្លោះពីមួយឆ្នាំ ទៅ ១៥ ឆ្នាំនេះ ត្រូវបានធ្វើឡើងពីសំណាក់លោកចៅក្រម Timothy Hicks ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា មូលហេតុដែលបានបណ្តាលអោយលេចធ្លាយនូវព័ត៌មានមួយនេះ ក៏ព្រោះតែមានសេចក្តីរាយការណ៍ ពីសំណាក់មិត្តរួមបន្ទប់ជនជាប់ចោទ គឺលោក Joyce Yeaw បន្ទាប់ពីគាត់តាមទាន់ដល់ទៅពីរដង ។ ដោយឡែក បើយោងតាមសម្តីជនជាប់ចោទវិញ ក៏បានបញ្ជាក់អះអាងទៅវិញផងដែរថា ខ្លួនមិនបានធ្វើបែបនេះនោះទេ តាមពិតទៅ ខ្លួនប្រលែងលេងជាមួយនឹងសុនកតែប៉ុណ្នោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost