បុរសម្នាក់បានចំណាយពេលជិត ២ខែ ធ្វើដំណើរពីផ្ទះរបស់គាត់នៅ Leicester ទៅកាន់ទីក្រុង Cape Town ប្រទេសអាព្រិចខាងត្បូង ដើម្បីយកធាតុភរិយារបស់គាត់ទៅបាចនៅទីនោះ។

width=239width=243

រូបភាព៖ លោក Mike Howitt  និងភរិយាឈ្មោះ Diana

មុននឹងទៅដល់ Cape Town គាត់បានសុំទៅដោយសារឡានដឹកទំនិញដែលធ្វើដំណើរក្នុងប្រទេស Kenya ដោយចំនាយពេល ២២ម៉ោង។

លោក Mike Howitt វ័យ ៨០ឆ្នាំម្នាក់នេះបាននិយាយថា “ភរិយារបស់ខ្ញុំឈ្មោះ Diana បានស្លាប់កាលពីឆ្នាំទៅមកម្លេះ។ នាងស្រលាញ់ទិដ្ឋភាពភ្នំនៅអាព្រិចខាងត្បូង ដែលជាកន្លែងអនុស្សាវរីយ៍ក្តីស្នេហ៍ពួកយើងទាំងពីរនាក់ ទើបខ្ញុំយកធាតុនាងមកទីនេះ”។

width=437

រូបភាព៖ លោក Mike Howitt នៅលើភ្នំទីក្រុង Cape Town

នៅទីបំផុត Mike Howitt បានមកដល់គោលដៅ ហើយបាចធាតុភរិយារបស់គាត់ ដោយលាជាចុងក្រោយ៕

 

 

ដោយ៖ មិនា ប្រភព៖ mirror