ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដ៏មានប្រជាប្រិយភាព ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ជាមួយនឹងគ្រួសារដ៏គួរឱ្យស្រលាញ់របស់ពួកគេ ៖

លោក Alek Teeradetch

/

តារាប្រុសប្រកបដោយទេពកោសល្យសម្ដែងលោក Alek Teeradetch មានបងប្រុសម្នាក់ និងប្អូនស្រីម្នាក់ ។ ប្អូនស្រីរបស់លោក គឺមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ និងតែងតែចូលរួមក្នុងការផ្សាយផ្ទាល់លើបណ្ដាញ YouTube​ ផងដែរ ។ មិនតែប៉ុណ្ណោះ សមាជិកគ្រួសាររបស់លោកទាំងអស់ ក៏ធ្លាប់បង្ហាញវត្ដមាន នៅក្នុងបណ្ដាញ YouTube ដែលបង្ហាញពីការថតភាពយន្ដ ក្នុងប្រទេសវៀតណាម កាលពីដើមឆ្នាំ ២០២០ ផងដែរ ។

កញ្ញា Yaya Urassaya

/

ឪពុករបស់តារាស្រីរូបនេះ គឺជាជនជាតិណកវ៉េ ហើយម្ដាយរបស់នាង គឺជាជនជាតិថៃ ។ កំពូលតារាស្រីកញ្ញា Yaya Urassaya មានបងស្រីម្នាក់ឈ្មោះ Cattleya Sperbund ព្រមទាំងមាន បងប្រុសចុងចំនួនពីរនាក់ ដែលជាកូនដើមរបស់ឪពុកនាង ។ ពេលខ្លះ កញ្ញា Yaya Urassaya បង្ហោះនូវរូបថតគ្រួសារគួរឱ្យស្រលាញ់របស់នាង នៅលើបណ្ដាញ Instagram ។

លោក James Jirayu

/

កំពូលតារាប្រុសរូបសង្ហារលោក James Jirayu មានបងស្រីម្នាក់ឈ្មោះ Jurarat Tangsrisuk ។ កាលពីខែតុលា ឆ្នាំ ២០២០ លោក បានបង្ហោះរូបថតគួរឱ្យស្រឡាញ់មួយសន្លឹកជាមួយនឹងបងស្រីរបស់លោក ដើម្បីអបអរនាង ក្នុងថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់នាង  ហើយនៅទិវាបុណ្យឪពុក លោកក៏បានបង្ហោះរូបថតគ្រួសារមួយសន្លឹក នៅលើបណ្ដាញ Instagram របស់លោកផងដែរ ៕

/

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate