ភ្នំពេញ៖ មានប្រិយមិត្តមិនតិចនាក់នោះទេ ដែលបានស្គាល់តារាចម្រៀងប្រុសសង្ហាមុខខ្មែរគឺលោក នូ ឧសភា ដែលមានសម្លេងពីរោះផ្អែមស្រទន់ និងផ្ទុះការគាំទ្រ តាមរយៈបទ«ព្រងើយ» ជាក់ជាមិនខាន។​

/

ក្រៅពីមានទឹកដមសម្លេងដ៏ពិរោះ ក្រអួនក្រអៅ​​ លោក នូ ឧសភា ក៏មានមុខមាត់ និងរូបរាងដ៏ខ្ពស់សង្ហាថែមទៀតផង។  លោកកំពុងតែទទួលបានប្រជាប្រិយភាព​ និងមានភាពមមាញឹកជាមួយអាជីពសិល្បៈយ៉ាងខ្លាំងនាពេលថ្មីនេះៗ។

/

ក្រៅពីអាជីពជាតារាចម្រៀង តារាប្រុសរូបនេះ ក៏ជាតារាបង្ហាញម៉ូត មួយរូបថែមផង។  លោក នូ ឧសភា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ ដែលបង្ហាញឃើញថារូបលោកគេ ​កំពុងស្ថិតលើឆាក Fashion តុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ ដែលមានម៉ូតប្លែកៗជាច្រើនឈុត បង្អួតពីរាងកាយខ្ពស់ស្រឡះ ថែមទាំងមានសាច់ដុំធំៗ មើលទៅពិតជាស័ក្តិសមជា តារាបង្ហាញម៉ូតពិតប្រាកដមែន៕  

/

/

/

/

/

អត្ថបទ៖ ចំរើន