យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជា្រវ ផ្នែកសុខភាពផ្លូវភេទ នៃសាកលវិទ្យាល័យ Ardingly College ក្រុង Nottingham កាលពីពេលថ្មីៗនេះ បានអោយដឹងថា មានចំនួនស្រី្ដប្រមាណជា ៦៧ ភាគរយ ដែលមានការពួ្រយបារម្មណ៍ពីដៃគូរស្នេហា ដោយមិនបានយល់ចិត្ដខ្លួន ព្រោះតែខ្លួនមានការខ្វះខាតអ្វីមួយដោយមិនដឹងខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានប្រិយមិត្រជាច្រើន ជាពិសេសគឺនារីៗ បានសរសេររៀបរាប់ជាច្រើន ហើយផ្ងើរទៅកាន់គេហទំព័ររបស់សាកល័យវិទ្យាល័យ Ardingly ដែលស្ដីអំពីបញ្ហាសុខភាពផ្លូវភេទរបស់ខ្លួន ខណៈដែលខ្លួនកំពុងរូមភេទ។ ជាឧទាហរណ៍ នាង Alex Lyមកពីក្រុង Hamilton បាននិយាយថា ពេលខ្លះមិត្រប្រុសរបស់នាង ហាក់បីដូចជាគ្នានអារម្មណ៍ផ្លូវភេទជាមួយនាងសោះ នេះគឺប្រហែលដោយសារតែ នាងជាមនុស្សស្រីដែលគ្នានទិកនិកគ្នានបទពិសោធន៍ និងពេលខ្លះមកពីនាងមានក្លិនខ្លួន ឬយ៉ាងណាណ៎?

ជាការពិតណាស់ មនុស្សស្រីយើងពេលដែលខ្លួនពេញហើយ ការរៀបចំទុកដាក់ខ្លួនអោយមានភាពស្រស់ស្អាត និងមានក្លិនក្រអូប ជាប្រការមួយដែលមនុស្សគ្រប់រូបចូលចិត្ដ និងចង់នៅក្បែរ។ ពោលគឺយើងត្រូវលប់លាងមុខ សិតសក់ ត្រូវចេះដុលលាងប្រដាប់ភេទរបស់ខ្លួនអោយបានញឹកញាប់ និងជាពិសេស គឺត្រូវដុសធ្មេញជាប្រចាំផងដែរ ទាំងមុនចូលគេង ឬក៏ក្រោយការញំាអាហាររួច៕
ដោយ៖ នារីប្រភព៖ glamour