ភ្នំពេញ ៖ ការតាំងបង្ហាញ រថយន្ត Range Rover ដ៏ធំបំផុត ដែលមិនធ្លាប់មាន នៅកម្ពុជា នឹងចាប់ផ្តើម នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ស្អែកនេះ នៅសណ្ឋាគារ ស្វូហ្វីតែលភ្នំពេញ ភូគីត្រា ដោយក្នុងនោះ នឹងមានការសម្ពោធបង្ហាញរថយន្តដ៏ទំនើប Range Rover ស៊េរីឆ្នាំ 2013 រួមជាមួយនឹង ប្រភេទ រថយន្ត Range Rover ជាច្រើនប្រភេទទៀត ។

គួរបញ្ជាក់បន្ថែមផងដែរថា លោក សុខ សារ៉ាក់ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Envotech Ca-mbodia Co.,Ltd បានឱ្យដឹងថា ពិធីតាំង ពិព័រណ៍ រថយន្ត Range Rover លើកនេះ ជាពិធីធំបំផុត ប្រចាំឆ្នាំ ដែលមិនធ្លាប់មាននៅក្នុង ប្រទេសកម្ពុជា ជាមួយនឹងការតាំងបង្ហាញ រថយន្ត Range Rover ដ៏ប្រណិតបំផុត ស៊េរីឆ្នាំ២០១៣ ដោយក្រុមហ៊ុន Envotech ជូនសាធារណជនគ្រប់គ្នា ។

លើសពីនេះទៅទៀត លោកបន្ថែមថា នៅក្នុងពិធីនោះក៏នឹងមានការអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលជាពាណិជ្ជករ អាជីវករ វិនិយោគិនជាច្រើនកុះករ ហើយសិល្បករសិល្បការិនីល្បីៗ នឹងសម្តែង ឆុតឆាក ទាក់ទាញ យ៉ាងជក់ចិត្ត ជាមួយនឹងការបង្ហាញ រថយន្ត Range Rover ស៊េរី2013 ផងដែរ។ មិនតែប៉ុណ្ណោះពិធីនេះក៏មានបង្ហាញរថយន្តជាច្រើនប្រភេទ ដែលជាសែស្រឡាយ នៃ រថយន្ត Rang Rove r ជាមួយនឹង ការលក់បញ្ចុះតម្លៃ យ៉ាងពិសេសសម្រាប់អតិថិជននានា ដែលបានចូលរួម ក្នុងនោះមានដូចជារថយន្ត Range Rover Discovery និង រថយន្ត Range Rover Spot ជាមួយនឹង សេវាធានាថែទាំ រយៈពេល៣ឆ្នាំផងដែរ ។
គួររំឮកផងដែរថា រថយន្ត Range Rover ជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំងពីសំណាក់ ប្រជាជន កម្រិតខ្ពស់ (អ្នកមាន) នៅកម្ពុជា រយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយសម្រាប់ការតាំងពិព័រណ៍ រថយន្ត Range Rover ស៊េរីឆ្នាំ២០១៣ នៅព្រឹកស្អែកនេះ លោក សុខ សារ៉ាក់ រំពឹងថា នឹងជំរុញ មានការបញ្ជាទិញ ចំពោះរថយន្ត Range Rover កាន់តែច្រើនឡើង ដោយសារតែវាកំពុងតែមានការពេញនិយមខ្លាំង ៕
ដោយ ៖ រិទ្ធីប្រភព ៖ dap