កាលពីថ្ងៃអាទិត្យនៃសប្តាហ៏កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទ qb និងអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា CamKids បានសហការជាមួយនឹងសណ្ឋាគារ និងភោជនីយដ្ឋានដែលមានឈ្មោះថា The Eighty8 បានបង្កើតនូវកម្មវិធីប្រកួតបាល់ទាត់កុមារលើកតំបូងមួយដែលមានឈ្មោះថា CamKids-qb។ កម្មវិធីប្រកួតនេះ បានប្រព្រឺតទៅនៅពហុកីឡាដ្ឋានជាតិស្តាតចាស់នៃរាជធានីភ្នំពេញ កម្មវិធីប្រកួតត្រូវបានចូលរួមពីសំនាក់កីឡាករកុមារដែលពេញដោយទេព្យកោសល្យចំនួន៦ក្រុម បានមកប្រកួតគ្នាដើម្បីដណ្តើមជោគជ័យយ៉ាងស្វិតស្វាញ ដែលញ៉ាំងអោយបរិយាកាសកាន់តែពេញដោយក្តីរំភើបដល់អ្នកដែលបានចូលរួមទស្សនាការប្រកួត។

កម្មវិធីកីឡានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្ហាញដល់មហាជនអោយបានឃើញពីរាល់ការងារកន្លងមកដែលអង្គការ CamKids បានខិតខំប្រឹងប្រែងដើម្បីបុព្វហេតុនៃកុមារ និងជាពិសេស គឺដើម្បីបង្ករនូវភាពសប្បាយរីករាយ និងបរិយាកាសថ្មីដល់ពួកគេ ក្រោមការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឺងពីសំនាក់ក្រុមហ៊ុន qbនិងក្រុមហ៊ុនសណ្ឋាគារនិងភោជនីយដ្ឋាន The Eighty8។
នាឧកាសនេះ លោក Dan Beck ដែលជាប្រធានគ្រប់គ្រងផ្នែកឧបត្ថម្ភរបស់qbបានមានប្រសាសន៏ថា “ជានិច្ចកាលqbតែងតែសំលឺងរកឧកាសដើម្បីចូលរួមសហការនិងផ្តល់ជាប្រយោជន៏ដល់សហគម ហេតុនេះហើយទើបយើងចូលរួមសហការយ៉ាងសកម្មជាមួយនឹង CamKids ដោយចូលរួមឧបត្ថម្ភយ៉ាងទូលំទូលាយដើម្បីធ្វើយ៉ាងណាអោយកម្មវិធីកាន់តែប្រព្រឺត្តទៅបានជោគជ័យ ហើយនាឧកាសនេះ CamKids ពិតជាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រពៃក្នុងបុព្វហេតុជួយដល់បណ្តាកុមារកម្ពុជាដែលមកពីគ្រួសារក្រីក្ររទាំងនេះ ហើយqbក៏ដូចជាបណ្តាអ្នកឧបត្ថម្ភផ្សេងទៀតពិតជាមានមោទនភាព និងក្តីសោមនស្សរីករាយណាស់ដែលបានចូលរួរមក្នុងសកម្មភាពដ៏ថ្លៃថ្លានេះ” សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែគោលដៅនៃកម្មវិធីប្រកួតនេះ គឺដើម្បីជាការលើកកំពស់ស្មារតីនៃការយកចិត្តទុកដាក់ដល់កុមារ ប៉ុន្តែក្នុងឧកាសនេះយើងក៏បានឃើញពីការថ្វីជើងទាត់បាលរបស់ប្អូនៗទាំង៦ក្រុមដែលមានទាំងកុមារា កុមារី ហើយអាយុច្រើនបំផុតត្រឺមតែ១៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែថ្វីជើងទាត់បាល់គីប្រកបដោយទេព្យកោសល្យខ្ពស់ខុសពីអាយុដែលក្មេងខ្ចី ហើយនៅចុងបញ្ចប់នៃកាប្រកួត ជ៏យជំនះគឺត្រូវបានទៅលើក្រុមឈ្មោះថា New Future Organisation, NFO, ហើយចំនែកក្រុមទាំង៥ផ្សេងទៀតក៏បានទទួលរង្វាន់ល្អៗផងដែរសំរាប់កិច្ចខិតខំប្រឺងប្រែងរបស់ពួកគេកន្លងមក។ លោក Dan Beck បាននិយាយបន្ថែមថា “ក្រុមអ្នកឈ្នះពិតជារីករាយខ្លាំងណាស់នឺងជោគជ័យរបស់ខ្លួន ហើយបណ្តាទស្សនិកជន និងអ្នកគាំទ្រដែលបានចូលរួមក៏មានការសប្បាយរីករាយក្នុងការទស្សនាបាល់ទាត់របស់កីឡាករវ័យក្មេងទាំងនេះដែរ ហើយយើងនឺងរង់ចាំចូលរួមកម្មវិធីបែបនេះជាថ្មីម្តងទៀត”
អំពីអង្គការ CamKids
CamKidsគឺជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងក្រោមគោលដៅចំបងគឺដើម្បីជួយទ្រទ្រង់ កុមារកម្ពុជាដោយមិនចំពោះថាមកពីគ្រួសារក្រីក្ររ ឬដែលឪពុកម្តាយរបស់គេពុំអាចផ្តល់ភាពកក់ក្តៅដល់គេបាន ជាទូទៅកុមារទាំងនោះគឺមានប្រភពមកពីទីជនបទក្រីក្ររ ចុងកាត់មាត់ញក គ្រួសារខ្វះខាត ក្មេងកំព្រារ និងក្មេងដែលរស់នៅតាមចិញ្ចើមថ្នល់ជាដើម។ CamKids ក៏មានបង្កើតកម្មវិធីមួយចំនួនទៀតដើម្បីជួយលើកកំពស់ក្រុមគ្រួសារដែលងាយរងការប៉ះពាល់ដើម្បីអោយពួកគេមានឧកាសបានរស់នៅជួបជុំគ្នា ហើយប្រសិនបើលោកអ្នកចង់ស្វែងយល់ពីបុព្វហេតុលំអិតរបស់ CamKids សូមចូលទៅគេហទំព័ររបស់គេ www.camkids.com
នាឧកាសនេះ លោក Dom Sharpe ដែលជាអ្នកគ្រប់គ្រងអង្គការមនុស្សធម៏ CamKids នេះបានមាននិយាយថា “CamKids គឺតែងតែជួយកុមារកម្ពុជាដែលមកពីតាមបណ្តាខេត្តនានាតាមរយ មធ្យោបាយជាច្រើន ប៉ុន្តែជារឿយៗ សារះសំខាន់ក្នុងការផ្តល់នៅភាពរីករាយ និងបង្កើតអោយមានកម្មវិធីកីឡាត្រូវបានមើលរំលង ហើយសំរាប់ថ្ងៃនេះ គោលដៅរបស់យើងគឺការប្រមូលកុមារមកពីបណ្តាទីកន្លែងផ្សេងៗគ្នា អោយមកជួបជុំគ្នាក្នុងស្ថានភាពដូចគ្នា ហើយរីករាយជាមួយគ្នាក្នុងគោលដៅរួមតែមួយ។ ថ្ងៃនេះវាពិតជាសំខាន់ណាស់ វាមិនមែនត្រឺមតែការប្រមូលកុមារមកជុំគ្នាពីគ្រប់ទីកន្លែងនោះទេ ប៉ុន្តែវាជាឧកាសដែលយើងបង្កើតឡើងដើម្បីផ្តល់នូវភាពរីករាយ និងបរិយាកាស ល្អ ដែលជាការចងចាំមិនអាចបំភ្លេចបានដល់គ្រប់ៗគ្នា ជាពិសេសកុមារៗ ដូចនេះហើយយើងបានរៀបចំឡានក្រុងធំមួយដើម្បីទៅទទួលកុមារប្រហែលជា៥០នាក់មកពីទីតាំងផ្សេងៗគ្នាមកពហុកីឡាដ្ឋានជាតិស្តាតចាស់ នេះជាឧកាសល្អមួយដែលមិនត្រឺមតែកុមារដែលជាកីឡាករទេដែលចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែសូម្បីតែអានាព្យាបាលរបស់កុមារ និងអ្នកកគាំទ្ររបសក្រុមនិមួយៗក៏ត្រូវបានមកចូលរួមដែរ នេះពិតជាកម្មវិធីរំភើបរីករាយសំរាប់គ្រប់ៗគ្នា។ ” លោក Dom Sharpe ក៏បានបន្តទៀតថា”តំបូងឡើយ ខ្ញុំនិង Beneta ដែលត្រូវជាភរិយារបស់ខ្ញុំនិងជាអ្នកគ្រប់គ្រងអង្គការ CamKids ម្នាក់ដែរបានជួបជាមួយ Michael Fitzpatrick ដែលជានាយកគ្រប់គ្រងផ្នែកទីផ្សារ និងបានប្រាប់គាត់ពីគំរោងនៃកម្មវិធីបាល់ទាត់នេះ ពេលនោះ Michael មានការចាប់អារម្មណ៏យ៉ាងខ្លាំងហើយក៏សន្យាភ្លាមថាqbនឺងផ្តល់ការគាំទ្រយ៉ាងពេញទំហឺងចំពោះគំរោងនេះ។ អ្វីៗបានក្លាយជាការពិតដូចដែលMichaelបានសន្យា ហើយយើងប្រាកដក្នុងចិត្តថា ប្រសិនបើគ្មានកិច្ចគាំទ្រពីqbទេនោះ យើងប្រាកដជាមិនអាចបង្កើតកម្មវិធីនេះបានឡើយ បន្ទាប់ពីកម្មវិធីបានបញ្ចប់ យើងបានទទួលនូវមតិគាំទ្រយ៉ាងកក់ក្តៅពីសំនាក់ពីសំនាក់អ្នកចូលរួម កុមារនិងសមាជិករបស់ CamKids ហើយពេលនេះយើងទាំងអស់គ្នាគឺបានត្រៀមខ្លួនរួចជាស្រេច ហើយកុមារៗក៏បានចាប់ផ្តើមហ្វឺកហាត់សំរាប់កម្មវិធីបែបនេះនាឆ្នាំក្រោយជាថ្មីម្តងទៀត ”
អំពី qbqb គឺជាប្រតិបត្តិករទូរស័ព្ទចល័តដែលផ្តល់ជូននូវប្រពន្ធ័បច្ចេកវិទ្យានាំមុខគេ3.75Gសេវាល្អជាមួយគុណភាពសំលេងដ៏ច្បាស់និងអាត្រាតំលៃទាបបំផុតសំរាប់ហៅទូរសព្ទ័ទៅកាន់ក្រៅប្រទេសតាមរយះលេខកូដ១៥៣ និងqbIntក្រុមហ៊ុនបានធ្វើការតាំងចិត្តយ៉ាងមុតមាំដើម្បីក្លាយជាប្រតិបត្តិករទូរសព្ទ័ចល័តដែលល្អនិងជឿនលឿនដាច់គេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការផ្តល់នូវបច្ចេកវិជ្ជាឆ្នៃប្រឌិតទំនើបសេវាកម្មនិងការផ្តល់ជូនដ៏ល្អ។
ដោយ៖ qb