បុរសម្នាក់អាយុ ២៦ឆ្នាំ ដែលមិនត្រូវបានគេប្រាប់ឈ្មោះ នៅ Sharjah អារ៉ាប់រួម បានកាត់ប្រដាប់ភេទរបស់ខ្លួន ដោយសារតែគ្រួសារបង្ខំឱ្យរៀបការប្រពន្ធទីពីរ។

បុរសនេះត្រូវបានអ្នកផ្ទះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Al Kuwaiti បន្ទាប់ពីហេតុការណ៍បានកើតឡើងកាលពី៩ថ្ងៃមុន ប៉ុន្តែ ដោយសារស្ថានភាពធ្ងន់ធ្ងរ គាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al Qassimi។ បងប្រុសរបស់ជនរងគ្រោះ បានដាក់ប្រដាប់ភេទដែលត្រូវបានកាត់ ចូលទៅក្នុងស្បោងដើម្បីឱ្យគ្រូពេទ្យវះកាត់តភ្ជាប់។

/

ដំបូងឡើយ នគរបាលយល់ថា បុរសនេះមានបំណងសម្លាប់ខ្លួន ប៉ុន្តែ ការស៊ើបអង្កេតបានបង្ហាញថា ការខ្វែងគំនិតគ្នាក្នុងគ្រួសារបានបណ្ដាលឱ្យបុរសនេះសម្រេចចិត្តធ្វើរឿងល្ងង់ខ្លៅបែបនេះ។

ហេតុការណ៍បានកើតឡើង បន្ទាប់ពីគ្រួសារបានបង្ខំឱ្យបុរសរងគ្រោះ រៀបការប្រពន្ធទីពីរ បើទោះជនរងគ្រោះនេះមិនពេញចិត្ត ព្រោះខ្លួនមានប្រពន្ធ និងកូននៅឯស្រុក។ ក្រោយពីត្រូវបង្ខំជាបន្តបន្ទាប់ បុរសនេះក៏ខឹងខ្លាំង ហើយបានយកកាំបិតមកកាត់ប្រដាប់ភេទតែម្ដង។

ពេលត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យក៏ប្រញាប់ធ្វើការវះកាត់។ ដំបូង បុរសនេះ មិនព្រមឱ្យធ្វើការវះកាត់តភ្ជាប់ប្រដាប់ភេទ ប៉ុន្តែ ដោយសារមានការអង្វរករពីបងប្រុស និងក្រុមគ្រូពេទ្យ ទើបបុរសនេះព្រមធ្វើតាម។

គ្រូពេទ្យ Younis Al Shamsi នៅមន្ទីរពេទ្យ Al Qasimi បានធ្វើការវះកាត់តភ្ជាប់ដោយជោគជ័យ បន្ទាប់ពីចំណាយពេល ៣ម៉ោង។ គ្រូពេទ្យឱ្យដឹងថា នេះគឺជារឿងកម្រមួយ ហើយយល់ថា ជនរងគ្រោះប្រហែលជាមានបញ្ហាផ្លូវចិត្ត ទើបធ្វើសកម្មភាពបែបនេះ។

អ្នកជម្ងឺនេះនឹងត្រូវបានផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្ត មុនពេលចេញពីមន្ទីរពេទ្យ។

ប្រែសម្រួល ៖ តារាប្រភព ៖ qatarscoop