ចៃ គឺជាប្រភេទសត្វល្អិតតូចៗ ដែលមាន ឬរស់នៅលើស្បែកក្បាលរបស់មនុស្ស។ ចៃនៅលើក្បាលមនុស្ស បង្កជាភាពរមាស់ ពេញស្បែកក្បាល និងធ្វើឱ្យក្បាលមានក្លិនមិនល្អ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំ ជូនលោកអ្នក នូវវិធីងាយៗ  មួយចំនួន  អាចព្យាបាលកំចាត់ចៃនៅលើ ស្បែកក្បាលបានយ៉ាងឆាប់រហ័ស។

/

វិធីទី១៖ សូមយកសំបករុក្ខជាតិ almonds ១០គ្រាប់ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកក្រូចឆ្មារ៤ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែកក្បាល  ទុករយៈពេល ៣០នាទី រួច លាងសម្អាតស្បែកក្បាលចេញជាមួយនឹងទឹកធម្មជាតិ ជាការស្រេច។

វិធីទី២៖ សូមយកខ្លឹមបារំាង ៥ ទៅ ៧ផ្លែ កិនឱ្យម៉ដ្ឋ ដាក់ក្នុងកន្រ្តង សង្កត់យកទឹក រួចយកទឹកនោះ មកលាប និង ម៉ាស្សានៅលើស្បែកក្បាល ទុករយៈពេល ១ម៉ោង  រួចលាងសម្អាតស្បែកក្បាលចេញជាមួយនឹងទឹកធម្មជាតិ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda