Wayne Rooney កំពុងតែឈានជើងចូលទៅកាន់មុខរបររកស៊ីថ្មី ដែលគេត្រូវបានចរចារដោយក្រុមហ៊ុនផលិតម៉ូតូធំម៉ាក Danish Lauge Jensen ដែលបានទាក់ទងគេមកធ្វើជាផ្នែកមួយនៃម៉ូដម៉ូតូ។ម៉ូតូធំដែលមាន Rooney ក្លាយជានិមិត្តរូបនោះត្រូវបានគេហៅថា Toxic ដែលនឹងត្រូវបានដាក់បង្ហាញនាថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ ហើយបើតាមដឹងគឺតម្លៃនៃម៉ូតូធំ Rooney Toxic ដែលនឹងត្រូវបានដាក់លក់នេះមានតម្លៃចាប់ពី ៤ ម៉ឺន ដល់ ៦ ម៉ឺនអ៊ឺរ៉ូ តាមម៉ូដែល។ហើយប្រាក់នៃការលក់ម៉ូតូតាមចំនួនកំណត់ដំបូងនឹងត្រូវបានគេបង្វិលទៅឱ្យខាង មូលនីធិកុមារKidsAid។ ទោះបីជាម៉ូតូនេះមានតម្លៃថ្លៃបន្តិចក្ដីប៉ុន្តែសម្រាប់តម្លៃនេះគឺវាសមល្មមសម្រាប់ម៉ូតូនេះហើយព្រោះក្រៅពីការរចនាដែលមាននិមិត្តសញ្ញាក៏ដូចជាហត្ថលេខារបស់ Rooney ហើយនោះវានៅមានបំពាក់ទៅដោយ ពេជ្រខ្មៅចំនួន ២១ គ្រាប់ផងដែរ៕




ដោយ៖ ផានិតប្រភពពី៖ K14