យើងធ្លាប់តែឃើញក្មេងៗ យុវវ័យឈាមរាវនាំគ្នាជិះម៉ូតូ បង្ហោះជ្រែគេឯងនៅតាមផ្លូវសាធារណៈគួរឲ្យ ទើសចិត្ត។ ប៉ុន្តែបើយើងក្រឡេក មើលរូបភាពនៃពួកក្មេង យុវវ័យនៅប្រទេស Arabia Saudi ឯណោះវិញ យោងតាម គេហទំព័រ news.sky បានបង្ហាញឲ្យឃើញនូវរូបភាពនៃពួកក្មេង ទាំងនោះបាននាំគ្នាជិះរថយន្តដោយប្រើកង់វិលតែពីរ ប៉ុណ្ណោះហើយអ្នកខ្លះជិះនៅលើរបាំងខាងមុខ និងខ្លះជិះពីខាងក្នុងចេញក្បាល មកក្រៅជ្រែគេឯងនៅកណ្តាលផ្លូវថ្នល់ សាធារណៈ គួរឲ្យស្រៀវជាទីបំផុត ព្រោះគ្រោះថ្នាក់អាចកើតមានជាយថាហេតុ ជាពិសេស ងាយនឹងប៉ះពាល់ដល់អាយុ ជីវិតអ្នកដំណើរជិតខាងទៀតផង។
ក្រុមជនទាំងនេះ ត្រូវបានគេចាត់ទុកថា ជាពួកក្មេងទំនើងនៅក្នុងសង្គមបច្ចុប្បន្ន។ លោក អ្នកអាចចូលទស្សនារូបភាពនៅក្នុងវីដេអូ ខាងក្រោមនេះ ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល