Facebook នឹងជួយលោក អ្នក ក្នុងការបញ្ជូនសារអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០១៣ ទៅកាន់មិត្តភ័ក្ដិរបស់អ្នក ចំពេលឈានចូលឆ្នាំថ្មី។

កាលពីពេលថ្មីៗនេះ Facebook ​ទើបតែបានបញ្ចេញកម្មវិធីមួយ មានឈ្មោះថា New Year's Midnight Delivery ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នករាល់គ្នាដែលកំពុងប្រើប្រាស់បណ្ដាញសង្គមនេះ បង្កើតសារជូនពរឆ្នាំថ្មី ផ្ញើទៅកាន់មិត្តភ័ក្ដិរបស់ខ្លួន ប្រកបដោយភាពគួរឱ្យភ្ញាក់ផ្អើល។

/

ក្រោយមក Facebook នឹងបញ្ចូលសារនេះទៅក្នុងប្រអបសំបុត្ររបស់អ្នកទទួល នៅក្នុងវេលាមួយដែលចំនឹងពេលទាបភ្លឺ ថ្ងៃទី 01.01.2013 តាមម៉ោងក្នុងតំបន់របស់អ្នកទទួល។

ចាប់ពីពេលនេះតទៅ ដើម្បីចូលរួមកម្មវិធីនេះ អ្នកអាចចូលទៅកាន់អាស័យដ្ឋានរបស់គេហទំព័រFacebook http://www.facebookstories.com/midnightdelivery/ ។ប្រអបអក្សរទីមួយគឺជាបញ្ជីឈ្មោះអ្នកទទួលសារជូនពររបស់អ្នក។ នៅក្នុងការសរសេរសារម្ដងៗអ្នកនឹងអាចផ្ញើទៅកាន់មនុស្សចំនួន ១០នាក់។ ក្រៅពីការផ្ញើការជូនពរដោយអក្សរ អ្នកក៏អាចផ្ញើភ្ជាប់ដោយរូបថត ឬសំបុត្រជូនពរ ដោយការចុច Add Photos នៅខាងក្រោមប្រអបអក្សរ។ ក្រោយមក ចុចលើ From Facebook ដើម្បីជ្រើសរើសរូបថតពី Facebook​ របស់អ្នក ឬចុចលើ From Computer ដើម្បីទាញយករូបពីកុំព្យូរទ័រ។

width=451
ជាចុងក្រោយ អ្នកត្រូវជ្រើសរើស Send Message ​ដើម្បីបញ្ចប់កិច្ចការ។ Facebook​ ធានាថា សារជូនពររបស់អ្នកនឹងត្រូវបានផ្ញើដល់អ្នកទទួល ត្រឹមត្រូវតាមពេលវេលាចូលឆ្នាំថ្មីរបស់តំបន់ដែលអ្នកទទួលរស់នៅ។
កម្មវិធីនេះ ប្រាកដជាធ្វើឱ្យអ្នកទទួលសាររបស់អ្នក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមិនខាន ដោយសារតែវាត្រូវបានផ្ញើចំវិនាទីដែលឈានចូលឆ្នាំថ្មី។
ដោយ ៖ សីហាប្រភព ៖ Petrotimes