ក្រុមចម្រៀងបុរសសម្លេងធ្ងន់ December ទើបនឹងបានចេញផ្សាយបទចម្រៀងថ្មីបំផុតរបស់គេជាសាធារណៈកាលពីពេលថ្មីៗនេះដែលបទចម្រៀងនេះមានចំណងជើងថា Unfinished។/ដូចបានសន្យាតាមរយៈការចេញ Teaser ចម្រៀងកាលពីសប្ដាហ៍មុនមកនោះក្រុម December បានចេញផ្សាយបទចម្រៀងមនោសញ្ចេតនាមួយបទនេះជាផ្លូវការ។ បទចម្រៀងនេះចង់និយាយអំពីការលំបាកនៃស្នេហាមួយដែលគូស្នេហ៍មានជម្លោះជាមួយនឹងគ្នា តែមិនអាចនឹងបែកគ្នាបានដោយសារតែពួកគេនៅតែស្រពិចស្រពិលរៀងៗខ្លួន។ បទចម្រៀងនេះត្រូវបានគេសម្ដែងជាមួយនឹងសម្លេងដ៏ស្រទន់របស់ Piano លាយជាមួយ និងសម្លេងដ៏ធ្ងន់របស់ December ដែលនាំអោយបទចម្រៀងនេះពិរោះហើយគេសង្ឃឹមថាបទថ្មីនេះនឹងក្លាយជាបទចម្រៀងមួយល្បីក្នតារាង Kpopក្នុងពេលយ៉ាងខ្លីខាងមុខនេះ។

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop