ព្រឹត្តិការណ៍ប្រចាំឆ្នាំ  ដែលបណ្តាប្រិយមិត្តមួយចំនួនរង់ចាំបានមកដល់ហើយ ​ នោះគឺ កម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាឡឆ្នាំ 2012 ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាឡឆ្នាំ  2012  នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ។

width=477

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានបានអោយដឹងថា រាល់បណ្តានារីៗដែលបានមកជុំវិញពិភពលោក ក្នុងការចូលរួមប្រកួតប្រជែងនោះ  ក៏បានចូលខ្លួនក្នុងការបើកសម្ពោធកម្មវិធីប្រកួតប្រជែងនេះជាផ្លូវការផងដែរ  កាលពីម្សិលមិញ  ពោលគឺ នៅថ្ងៃទី 24 កក្កដា 2012នៅឯ ទីក្រុង Ordos ដែលស្ថិតនៅភាគខាងជើង ប្រទេសចិន ក៏ដូចជាស្ថិតនៅក្នុងតំបន់ Autono-mous ដែលជាផ្នែកមួយនៃប្រទេសម៉ុងហ្គោលីផងដែរ។

width=481

គួរបញ្ជាក់ផងដែរថា មានបេក្ខភាពចូលរួមប្រកួត ដែលជានារីស្រស់ៗស្អាត មកពី 125 ប្រទេសជុំវិញពិភពលោក  នឹងធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់បវរកញ្ញាចក្រវាឡឆ្នាំ  2012  នេះដែលនឹងត្រូវបានប្រារព្ធឡើងក្នុងអំឡុងថ្ងៃទី  24​​ កក្កដា ដល់ ថ្ងៃទី 18 សីហា ឆ្នាំ 2012។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនៃការបើកសម្ពោធកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំមួយនេះមានភាពអធិកអធមយ៉ាងណានោះ សូមចុចទស្សនាវីដេអូឃ្លីបខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖​ មង្គលប្រភព ៖ xinhuanet