បទថ្មី ចំណែកលើស ដែលមាននៅក្នុង CD អាល់ប៊ុមថ្មី RHM Vol 469 ច្រៀងដោយតារាចម្រៀងដ៏ល្បីមានប្រជាប្រិយភាព រូបរាងសង្ហាមិនចេះឆ្មើង លោក ឆន សុវណ្ណរាជ បានចេញលក់នៅលើទីផ្សារហើយ។
នេះគឺជាបទចម្រៀងបែបមនោសញ្ចេតនាអន្លង់អន្លោច រៀបរាប់ពីបុរសម្នាក់ដែលបានស្ម័គ្រខ្លួនមកថែរក្សានារីម្នាក់ដែលខ្លួនស្រលាញ់ ពេលនាងត្រូវសង្សារបែកចិត្ត។ ប៉ុន្តែ ដល់ពេលសង្សារចាស់របស់នារីម្នាក់នោះវិលត្រលប់មកវិញ នាងក៏ច្របល់ចង់វិលត្រលប់ទៅវិញ។ ព្រោះជាបុរសពិត ព្រោះស្រលាញ់មនុស្សស្រីម្នាក់ដោយចិត្តស្មោះ មិនត្រូវការអ្វីពីនាងក្រៅពីចង់ឃើញនាងមានសេចក្តីសុខ រស់នៅសប្បាយចិត្ត បុរសស្មោះស្នេហ៍ម្នាក់នេះ ក៏យល់ព្រមចាកចេញដើម្បីឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់វិលត្រលប់ទៅជួបសង្សារចាស់គេវិញ ទាំងទ្រូងឈឺចាប់ជាទីបំផុត។
សូមតាមដានស្តាប់បទចម្រៀងដ៏ពិរោះ អន្លង់អន្លោចខាងក្រោមនេះទាំងអស់គ្នា !
សូមចូលរួមទិញ CD ចម្រៀង Original ទាំងអស់គ្នាណា !
ដោយ៖ សិលា