អន្តរជាតិ  ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening   ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួនបន្ទាប់ពីបានរកអោយឃើញថា  គាត់បានបាញ់សម្លាប់ប្រពន្ធ ខណៈពេលដែលយល់សប្តិឃើញប្រពន្ធខ្លួនឡើងគ្រែជាមួយនឹងប្រុសដទៃ។

width=482

គួរបញ្ជាក់ផងដែរថា​   បុរសដែលជាជនជាប់ចោទ គិតមកដល់រូបនោះ មានឈ្មោះថា SalvatoreScandale វ័យ ៥២ ជាពលរដ្ឋរស់នៅក្នុងប្រទេសអ៊ីតាលី ប្រកបរបរជាជាងសំណង់។ តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ​ គាត់មិនព្រមទទួលស្គាល់កំហុសនោះទេ ដោយគាត់បានបញ្ជាក់ថា វាគ្រាន់តែជាការមមើតែប៉ុណ្ណោះ ហើយខ្ញុំទើបតែបានដឹងខ្លួន នៅពេលដែលលាន់ឮសូរសំលេងនៃការផ្ទុះកាំភ្លើងនោះ។

គាត់បានបន្ថែមថា ៖ ខ្ញុំពិតជាស្រឡាញ់ភរិយាខ្ញុំខ្លាំងណាស់ហើយខ្ញុំមិនដែលធា្លប់គិតថានាងនឹងក្បត់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាបុរសដែលប្រច័ណ្ឌច្រើននោះទេ ។ ដោយឡែកទោះជាមានការបកស្រាយក៏ដោយ ក៏បុរសរូបនេះ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្នស្របពេលដែលការស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening