ព័ត៌មានអន្តរជាតិ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា  ពូជសត្វដាយនូស័រថ្មី  ដែលមានអាយុកាលរស់    នៅក្នុងពាក់កណ្តាលយុគសម័យ Jurassic   ត្រូវបានរកឃើញនៅក្នុងប្រទេសចិន  ដែលជាចលករ បានធ្វើអោយអ្នកវិទ្យាសាស្រ្ត  យល់ដឹងពីការវិវត្តន៍របស់សត្វបក្សី  ដោយយោងតាមរបាយការណ៍  កាលពីថ្ងៃពុធ ដែលបានផ្តល់ដោយ journal Nature ។

width=421

ប្រភពសារព័ត៌មានដដែល ​ បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា​ ពូជសត្វដាយនូស័រប្រភេទថ្មីមួយនេះ មានឈ្មោះថា Aurornis xui  ។  លើសពីនេះ បើតាមការអោយដឹងពីលោក    Pascal  Godefroit  ដែលជាអ្នកនិពន្ធឈានមុខ  ក៏ដូចជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន   Royal Belgian នៃវិទ្យាសាស្រ្តធម្មជាតិ ( Royal Belgian Institute of Natural Sciences ) ក្នុងក្រុង Brussels   អោយដឹងថា   ពូជសត្វដាយនូស័រថ្មីមួយនេះដែលត្រូវបានគេស្គាល់ថា   ជាពូជសត្វដាយនូស័រ   មានរូបរាង   ជាពូជសត្វបក្សីដើមកំណើតដំបូងគេបង្អស់   ( New dinosaur is a primitive bird ) មានអាយុកាលរស់នៅតាំងពី ១៥០ លានឆ្នាំមុន   ខណៈពេលដែលពូជសត្វដាយនូស័រប្រភេទនេះ  អ្នកវិទ្យាសាស្រ្តបានរកឃើញពីការវិវត្តន៍នៃសត្វបក្សី៕

width=414

ដោយ ៖ រិទ្ធីប្រភព ៖ CNN