ធម្មតាដោះតែងទន់ណែន ស្មើ មិនមានដុំពកអ្វីក្នុងដោះទេ។ បើសិនជាស្ទាប ទៅឃើញដោះរបស់ខ្លួន មានដុំពករឹង ឬស្នាមអ្វីមួយក្រោមស្បែក ងាយហូរឈាម នៅពេលប៉ះវា ឬក៏បូសតូចមួយអណ្តែតដូចផ្សិត អ្នកត្រូវប្រយ័ត្ន នោះអាចជាការលេចឡើង នូវរោគមហារីកដោះ។ បើសិនរកឃើញជាមុន នូវរោគសញ្ញាមហារីកដោះ អ្នកត្រូវព្យាបាលយ៉ាងរូសរាន់ ទើបអាចរស់រានបានយួរ។ តែបើសិនចូលដល់ដំណាក់កាលធ្ងន់ធ្ងរ  ទោះបីជាដោះបានកាត់ចោល និងព្យាបាល ដោយថ្នាំគីមីទាំងឡាយ ដោយកាំរស្មីអ៊ិចក៏ដោយ ក៏សុខភាពចុះទ្រុឌទ្រោម យ៉ាងឆាប់រហ័សដែរ។

/

ឆ្លងទន្លេរួច ពេលអោយកូនបៅម្តងៗ ត្រួវយកកន្សែងពោះគោ ជ្រលក់ទឹកក្តៅឧណ្ឌៗ ជូតក្បាលដោះអោយស្អាត ច្របាច់ទឹកដោះដំបូងនោះចោលបន្តិច ហើយយកម្រាមដៃរិតថ្នមៗ ដើម្បីអោយទឹកដោះចេញងាយ។ ត្រូវអោយកូនបៅដោះទាំងសងខាងដូចគ្នា បៅអស់ម្ខាងហើយ អោយបៅម្ខាងទៀត។

ពេលដោះមានកើតមេរោគ មិនត្រូវយកស្លឹកឈើផ្សេងៗ មកបិទបំពោកពីលើក្បាលដោះ ឬលាយថ្នាំផ្សេងៗឡើយ។ ពិសេសបំផុត មិនត្រូវចាក់ថ្នាំ ដោយគ្មានការបញ្ជាពីគ្រូពេទ្យ ព្រោះថ្នាំខ្លះអាចធ្វើអោយអន់ទឹកដោះ។ យកល្អគួរអញ្ជើញទៅមន្ទីពេទ្យ ដើម្បីពិនិត្យ។

ក្រោយពេលអោយកូនបៅ ទឹកដោះដែលសល់គូរច្របាច់ចោល ហើយជូតក្បាលដោះ អោយស្អាត ដោយកន្សែងពោះគោ ជ្រលក់ទឹកក្តៅឧណ្ឌៗ មានលាយទឹកអប់ ឬ ទឹកអាល់កុលមីនបន្តិច៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង