ប្រិយមិត្តប្រកដប្រាកដជាបានស្គាល់មកហើយ គឺលោក Bro KH ដែលជាតារាហ្វេសប៊ុក ក៏ដូចជា Youtuber ដ៏មានប្រជាប្រិយភាព និងកំពុងតែទទួលបានការគាំទ្រពីប្រិយមិត្តយ៉ាងខ្លាំង។

/

ដោយឡែក ថ្មីៗនេះ លោក Bro KH បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោកបែរជាផ្លាស់ប្តូរមកតុបតែង និងផាត់មុខជាមនុស្សស្រី ដែលមើលទៅស្ទើរតែមិនអាចចំណាំថាជារូបលោកនោះទេ។

/

នេះក៏ជាលើកទីមួយ ដែលអ្នកគាំទ្របានឃើញលោក Bro KH តុបតែងផាត់មុខជាមនុស្សស្រីបែបនេះ ព្រោះថា កន្លងមកអ្នកគាំទ្រធ្លាប់តែឃើញលោក តែងខ្លួនជាបុរសសង្ហាទាក់ភ្នែកអ្នកគាំទ្រតែប៉ុណ្ណោះ។

/

សម្រាប់ការតុបតែងខ្លួនជាមនុស្សស្រីនេះ លោក Bro KH បានមកថតនៅហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះ Little Fashion កាលពីយប់មិញ ដើម្បីផ្សព្វផ្សាយផលិតផល ក៏ដូចជា Promotion ថ្មីឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 pro Max ដោយការចុះឈ្មោះ ក្នុងកម្មវិធី L192 ក្នុង Playstore និង Appstore ផងដែរ៕  

/

/

 

អត្ថបទ៖ ចំរើន