ទីបំផុតក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌ English Premier League បានបញ្ចេញទឹកប្រាក់ទិញកីឡាករថ្មី ហើយថ្លៃបានមួយនឹងគេហើយ ។ ការទិញកីឡាករថ្មី ជាមួយនិងតំលៃថ្លៃនេះធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។
Mesut Ozil គឺជាកីឡាករក្នុងក្តីស្រមៃរបស់ Arsene Wenger ដែលគាត់ ចង់យកមកលេងនៅArsenal ជាខ្លាំង ហើយថ្ងៃនេះគាត់ បានសម្រេចបំណងគាត់ហើយ ។ Mesut Ozil គឺជាកីឡាកររបស់ក្រុម Real Madrid ផ្ទេរមកចូល Arsenal ក្នុងតំលៃ ៤២,៥ លានផោន ។
Mesut Ozil គឺជាកីឡាករសញ្ជាតិ អាលឺម៉ង់ ដែលលេងអោយក្លឹប Real Madrid បាន ១៥៨ ដងក្នុងរយៈពេល ៣ ឆ្នាំ ។ ទស្សនិកជន និងអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal សង្ឃឹមថាលោកArsene Wenger នឹងធ្វើអោយក្រុម Arsenal រីកចំរើនជាងមុន ជាមួយនិងកីឡាករថ្មី Mesut Ozil ៕

ដោយ ៖ កុសលប្រភព ៖ dailymail