ក្នុងព្រឹត្តិការណ៍ Google I/O 2014 ដែលកំពុងតែប្រារព្ធឡើង ក្រុមហ៊ុន Google បានលើកឡើងនូវគំនិតថ្មីមួយ ជួយឱ្យទូរស័ព្ទឆ្លាតវៃ មានតម្លៃទាបជាងច្រើន ធៀបនឹងបច្ចុប្បន្ន។ គម្រោងដែលមានឈ្មោះថា Android One នេះ អាចនឹងជួយឱ្យ Google បង្កើនចំណែកទីផ្សាររបស់ខ្លួន យ៉ាងឆាប់រហ័ស។

នៅលើវេទិកា របស់ Google I/O អគ្គនាយករងរបស់ Google លោក Sundar Pichai បានចែករំលែកអំពីការពេញនិយមប្រើប្រាស់របស់ស្មាតហ្វូន នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ប៉ុន្ដែ ជាក់ស្ដែង មានមនុស្សប្រហែល ១០% ប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូន ដោយសារតម្លៃរបស់វាខ្ពស់ពេក។

ជាមួយនឹង Android One ក្រុមហ៊ុន Google សង្ឃឹមថា នឹងអាចបង្កើនការពេញនិយមរបស់ស្មាតហ្វូន នៅក្នុងតំបន់ក្រីក្រ ព្រោះតែវានឹងមានតម្លៃទាប។ ស្មាតហ្វូនទាំងនេះ មានលក្ខណៈផ្សេងៗគ្នា ហើយក្រុមអ្នកផលិត ឬក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺរណិត អាចជ្រើសរើស ដើម្បីបង្កើតស្មាតហ្វូន Android One របស់ពួកគេ ហើយលក់ចេញក្នុងតម្លៃ ក្រោម ១០០ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ youtube/theverge