បុគ្គលិក Vizion1208 នៅ Reddit បានសាកថ្ម ហើយចូលដេក។ ក្រោយមកគាត់ត្រូវបានរំខានឲ្យភ្ញាក់ ដោយសារសំលេងផ្ទុះខ្លាំងមួយ។ ស្មាតហ្វូន Galaxy S3 របស់គាត់បានផ្ទុះឆេះ ហើយវាឆេះរាលទាំងកម្រាលពូកថែមទៀត។ គាត់បានប្រញាប់យកទឹកមកពន្លត់ភ្លើង។ ក្នុងពេលពន្លត់នោះ ក៏បានធ្វើឲ្យគាត់ រលាកដៃថែមទៀតផង។

នេះមិនមែន ជាលើកទី១ ទេដែល Galaxy S3 ផ្ទុះឆេះនោះ។ កាលពីខែមិថុនា ឆ្នាំ​២០១២ អ្នកប្រើប្រាស់ម្នាក់នៅ Ailen ក៏បានចែករំលែកឲ្យដឹងថា S3 របស់ខ្លួន សុខៗស្រាប់តែ បែកផ្កាភ្លើង ក្នុងពេល កំពុងដាក់នៅជើងទម្រ ក្នុងរថយន្ត។

/

ក្រៅពី Samsung, Apple ក៏ជាក្រុមហ៊ុនមួយ ដែលតែងតែទទួលបានប្រតិកម្មពីអ្នកប្រើប្រាស់ ព្រោះតែផលិតផលរបស់ក្រុមហ៊ុន គឺ iPhone សុខៗផ្ទុះ ផងដែរ។

បច្ចុប្បន្ន Samsung នៅមិនទាន់មានប្រតិកម្មអ្វីពីបញ្ហានេះ នៅឡើយទេ។ ខាងក្រោមនេះ គឺជារូបភាព Galaxy S3 ដែលបានផ្ទុះ ខាងលើ៖

/

/

/

/

/

ដោយ៖ សិលាប្រភព៖ Zng