អ្នកស្រឡាញ់ពណ៌ក្រមៅ និងតែងចូលចិត្តផ្លាស់ប្ដូរពណ៌ក្រចកដ៏គួរឱ្យពេញចិត្តរបស់ខ្លួន ដូច្នេះ នៅក្នុងរដូវរំហើយ ឆ្នាំ ២០១៣ ចូរសាកល្បងទទួលបទពិសោធជាមួយពណ៌ក្រហមក្រមៅដ៏ទាក់ទាញ!មិនត្រឹមតែកៀបសង្កត់លើប្រភេទពណ៌ផ្សេងៗ ក្នុងកម្រងម៉ូដែលក្នុងរដូវរំហើយ  និងរដូវរងាឆ្នាំ ២០១៣ ពណ៌ក្រហមក្រមៅ (ពណ៌ឈាមជ្រូក) ក៏ថែមទាំងត្រូវបានក្រុមអ្នកឯកទេសផ្នែកតុបតែងសម្រស់ និងរចនាក្រចក យកមកធ្វើជាពណ៌គោល នៅក្នុងការគូស និងលាបក្រចក ក្នុងនោះ គេឃើញពណ៌ក្រហមក្រមៅត្រូវគេប្រើ ស្ទើរតែ ១០០% ។មូលហេតុដែលទទួលបានការពេញចិត្តពីក្រុមអ្នករចនាក្រចក និងពិភពអ្នកនិយមម៉ូដែលក្រចក គឺដោយសារតែពណ៌ក្រហមក្រមៅ ជួយឱ្យគេមានអារម្មណ៍ថា កក់ក្ដៅក្នុងរដូវរំហើយដែលមានខ្យល់ខ្លាំង និងរដូវរងាត្រជាក់កាយ។ប្រសិនចូលចិត្តការរចនាក្រចកដោយប្រើប្រាស់ពណ៌ក្រហមក្រមៅនេះ សូមទស្សនារូបភាពខាងក្រោម ៖

/

/

ការ​ជ្រើស​រើស​ពណ៌​ក្រហម​ក្រមៅ ដើម្បី​លាប​ក្រចក វា​នឹង​ជួយ​ឱ្យ​ស្បែក​ដៃដែល​​មិន​ជា​.ស ប៉ុន្មាន​ មាន​សម្រស់​ឡើង​វិញ។

/

/

ប្រសិន​បើ​ពណ៌​ក្រហម​ក្រមៅ ត្រូវ​បាន​រចនា​បន្ថែម​ដោយ​រូប​ផ្កា​ពណ៌​ប្រាក់​ផងនោះ ក្រចក​របស់អ្នកនឹង​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ ថែម​មួយ​កម្រិត​ទៀត​។

/

/

/

ចំណែក​ក្រចក​ដែល​មាន​រចនា​បែប​ក្រឡា​ និង​មាន​លាប​ពណ៌​ដូច​ការ៉េម​បែប​នេះ ក៏​ស្រស់​ស្អាត​ និង​ប្លែក​ភ្នែក​ម្យ៉ាង​។

/

/

 

ដោយ ៖ តារាប្រភព ៖ TCLD