វីដេអូសិចរបស់តារាជនជាតិ តៃវ៉ាន់ មួយចំនួនក្នុងពេលថ្មីៗនេះត្រូវបានគេបង្ហោះយ៉ាងចាស់ដៃនៅលើប្រព័ន្ធ Internet ខណៈពេលដែលជនល្មើសជាព្រាននារីកំពុងតែរត់គេច។
Justine Lee អាយុ ២៧ ឆ្នាំជាកូនប្រុសរបស់ Lee Yue-tsang ដែលជាម្ចាស់ផលិតកម្ម Yuanta បានលាលែងពីតំណែងហើយរត់គេចខ្លួនក្រោយពេលដែលគេបានរកឃើញថាបុរសម្នាក់នេះពាក់ព័ន្ធទៅនឹងគ្រឿងញឿន និងចាប់រំលោភតារាស្រីអស់ជាច្រើននាក់មក ដោយរាល់ការចាប់រំលោភរបស់អ្នកដឹកនាំរឿងវ័យក្មេងម្នាក់នេះសុទ្ធសឹងតែមានការថតទុកទាំងអស់ សរុបទៅគេរកឃើញថាបុរសម្នាក់នេះធ្លាប់បានសិចជាមួយតារាបង្ហាញម៉ូដ និងតារាភាពយន្ត តារាចម្រៀងសរុប ៦០ នាក់ដែលឃើញមានមួយចំនួនគឺសិចដោយការចាប់បង្ខំ។
តាមសារព័ត៌មានរបស់តៃវ៉ាន់ បានអោយដឹងថា Justine Lee គេតែងតែសង្កេតឃើញចូលទៅក្នុងបារថ្លៃនៅក្នុងទីក្រុងដែលគេតែងតែកុម្ម៉ង់ ស្រាថ្លៃៗ ដើម្បីបង្ហាញពីភាពមានលុយរបស់គេ ហើយជាធម្មតាគេតែងតែសង្កេតឃើញមានតារាស្រីៗ ទៅជាមួយផងដែរ ទំនងដូចជាការជួបជុំនិយាយពីការរកស៊ី ប៉ុន្តែសម្រាប់មនុស្ស Justine Lee នេះគេភាគច្រើនតែងតែច្រកស្រានារីនោះអោយស្រវឹងហើយ ពេលខ្លះបានអោយគេប្រើគ្រឿងញឿនទៀតផង រហូតដល់ពេលដែលចំណីរបស់គេទន់សាច់ហើយទើបគេនាំទៅកន្លែងគេហើយចាត់ការតែម្ដង។តាមប្រភពព័ត៌មានដដែលបានអោយដឹងថា បុរសម្នាក់នេះក៏ធ្លាប់សណ្ដំរំលោភតារាបង្ហាញម៉ូដម្ដង ២ នាក់ផងដែរ ហើយរាល់នាង នាងដែលគេចាប់រំលោភគេតែងតែថតវីដេអូទុក ហើយដាក់ឈ្មោះទៀតផង ដើម្បីចែកចាយដល់មិត្តភ័ក្រផ្សេងៗ។Maggie Wu ជាសង្សារចាស់របស់ជនដៃដល់បានអោយដឹងថានាងបានបែកពីបុរសម្នាក់នេះតាំងពីពេលដែលមានបញ្ហាលេចរូបភាពអាក្រាតដែលនាងរូបនាងនៅក្នុងនោះផងដែរដែលរូបទាំងនោះគឺជារបស់ Justine ដែលវាធ្វើអោយប៉ះពាល់ដល់នាងជាខ្លាំង។ Justine បានរត់បាត់ខ្លួនបាត់ទាំងស្រមោល ហើយក្រោយពេលដែលគេរត់បាត់ទើបគេសង្កេតឃើញមានរូបភាព និងវីដេអូទាំងនេះលេចធ្លាយ ចំណែកខាងប៉ូលីសមិនអាចធ្វើអ្វីបានក្រៅពីសុំទោសដល់អ្នកដែលរងគ្រោះនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz