អាមេរិក៖ តាមការអោយដឹងពីគេទស្សានាដ្ដីរថយន្ដ ប្រចាំក្នុងរដ្ឋ Los Angeles ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា រថយន្ដរាងតូចច្រឡឹងគឺ Tesla Meldel S ពេលនេះ ហាក់បីដូចជាមានការចាប់អារម្មណ៍ច្រើន ពីសំណាក់អតិថិជនក្នុង និងក្រៅប្រទេស។


ក្រុមហ៊ុន Auto ផលិតរថយន្ដ បានអោយដឹងថា ទោះបីជាក្នុងឆ្នាំថ្មីនេះ មានបណ្ដាលរថយន្ដជាច្រើន មកពីគ្រប់ទិសទី ក្នុងពិភពលោក ធ្វើការប្រកួតប្រជែងក៏ដោយ ក៏រថយន្ដដ៏ទំនើបមួយនេះ អាចឈានមុខគេ ក្នុងការចុះផ្សាយលើទំព័រមុខ នៃរថយន្ដល្អ ក្នុងឆ្នាំ ២០១៣ផងដែរ។

ក្រុមហ៊ុនបានបន្ថែមថា ការដែលមានប្រជាប្រិយភាពរបស់រថយន្ដនេះ គឺថា ក្នុងឆ្នាំថ្មី ២០១៣នេះ ក្រុមហ៊ុនបានចំណាយថវិការជាច្រើន ក្នុងការកែច្នែរថយន្ដនេះ អោយក្លាយទៅជារថយន្ដទំនើប ពោលគឺមានចំនួន ១០០ ម៉ូដែលឯណ្ណោះ គឺមានពណ៌គ្រប់ម៉ាក គ្រប់ម៉ូត ជាពិសេសនោះ គឺ កម្លាំងម៉ាស៊ីនមានភាពខ្លាំងក្លាជាងមុន ដែលអាចមានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងផ្លូវជិត និងឆ្ងាយ។ តម្លៃរថយន្ដគឺអាច ចាប់ពី ៥២,៤០០ ដុល្លារឡើងទៅ។
ដោយ៖ នារីប្រភព៖ carmagezine