មូលដ្ឋានតម្លៃ ៥០០.០០០ដុល្លារ នៅក្នុងតំបន់ New South Wales នឹងបង្កកសាកសពសម្រាប់អ្នកដែលចង់រស់ឡើងវិញក្នុងពេលអនាគត។

/

អង្គការ Southern Cryonics កំពុងមានគម្រោងសាងសង់មូលដ្ឋានមួយសម្រាប់បង្កកនិងរក្សាសាកសព ជាមួយនឹងទឹកប្រាក់វិនិយោគ ៥០០.០០០ដុល្លារអាមេរិក នៅ Holbrook, New South Wales។ ក្រោយពីមូលដ្ឋាននេះត្រូវបានដំណើរការ អូស្ដ្រាលីនឹងក្លាយជាប្រទេសទីបីបន្ទាប់ពីអាមេរិក និងរុស្ស៊ី ដែលធ្វើការបង្កកសាកសព។ សេវារក្សាសាកសពនេះ មានតម្លៃ ៩០.០០០ដុល្លារអាមេរិក/ម្នាក់ នេះបើតាមទំព័រ News.com.au។

Matt Fisher អ្នកនាំពាក្យរបស់អង្គការ Southern Cryonics ឱ្យដឹងថា មិនមានអ្វីដែលធានាអំពីការរស់ឡើងវិញក្នុងពេលអនាគត សម្រាប់សាកសពដែលបានបង្កក ប៉ុន្តែ នៅតែមានមនុស្សជាច្រើនចាប់អារម្មណ៍ និងចង់សាកល្បងវិធីសាស្ដ្រនេះ។

ដើម្បីធ្វើការបង្កកសាកសព ក្រុមអ្នកជំនាញមួយក្រុមនឹងមានវត្តមាននៅពេលអតិថិជនជិតនឹងស្លាប់។ ភ្លាមៗ បន្ទាប់ពីអតិថិជនត្រូវបានប្រកាសថា បានស្លាប់ ក្រុមជំនាញនេះនឹងចាប់ផ្ដើមបូមយកឈាមទាំងអស់ចេញពីរាងកាយ ក្រោយមកជំនួសវិញដោយអំបិលត្រជាក់ មុនពេលបន្ថែមសារធាតុប្រឆាំងនឹងការកក។ បន្ទាប់មក សាកសពនឹងត្រូវបានបញ្ជូនចូលក្នុងបន្ទប់ដែលមានផ្ទុកអាសូតរាវ មានសីតុណ្ហភាព -១៩៦អង្សាសេ ដើម្បីរក្សាសាកសពជារៀងរហូត។

Fisher ឱ្យដឹងថា “បច្ចេកវិទ្យាធ្វើឱ្យសាកសពដែលត្រូវបង្កកក្នុងធាតុរាវអាសូត រស់ឡើងវិញ មិនទាន់មានអ្នកណាសាកល្បង។ អ្នកត្រូវការបច្ចេកវិទ្យាចំនួនពីរដើម្បីអាចរស់ឡើងវិញ ក្រោយអំឡុងពេលរក្សាទុក រួមមានបច្ចេកវិទ្យាព្យាបាលជម្ងឺដែលធ្វើឱ្យអ្នកស្លាប់ និងបច្ចេកវិទ្យាជួសជួលការខូចខាតដែលកើតឡើងក្នុងពេលរក្សាសាកសព”៕

ប្រែសម្រួល ៖ តារាប្រភព ៖ ailytelegraph