នៅកម្ពុជា រថយន្ដដែលធ្វើចរាចរណ៍លើដងផ្លូវ គឺមានច្រើន   ហើយថ្មីៗនេះ រថយន្ដក្រុងសាធារណៈ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ តាមដងវិថីព្រះមនីវង្ស និងគ្រោងនឹងដំណើរការពីរខ្សែទៀត នៅពេលឆាប់ៗខាងមុខ ដូច្នេះ រថយន្ដដែលធ្វើចរាចរណ៍ក្នុងក្រុងភ្នំពេញ នឹងកាន់តែមានច្រើន។ ដើម្បីបញ្ចៀសគ្រោះថ្នាក់ នៅពេលរថយន្ដប៉ះទង្គិចគ្នាដោយយថាហេតុ អ្នកដំណើរ ត្រូវស្វែងយល់អំពីទីតាំងសុវត្ថិភាពនៅក្នុងរថយន្ដ ដូចខាងក្រោម។

width=424

១. នៅលើរថយន្ដដឹកភ្ញៀវធុនតូច

ការពិសោធបានបង្ហាញថា កន្លែងសុវត្ថិភាពបំផុតសម្រាប់អ្នកជិះនៅក្នុងរថយន្ដដឹកភ្ញៀវធុនតូច គឺនៅចំកណ្ដាលរថយន្ដ។ នៅទីតាំងនេះ ភ្ញៀវទទួលគ្រោះថ្នាក់តិចបំផុត ពីការប៉ះទង្គិចទាំង ៤ទិស។

ចំណែកកន្លែងដែលគ្រោះថ្នាក់បំផុត គឺជួរកៅអីដែលនៅជាប់នឹងបង្អួច ៖ ពេលមានគ្រោះថ្នាក់ អ្នកដែលអង្គុយនៅត្រង់ចំនុចនេះ ងាយនឹងត្រូវគេជាន់ពីលើ ត្រូវរបួសដោយសារកញ្ចក់ និងពិបាកគេចចេញទៅក្រៅ។២. នៅលើរថយន្ដតូចលក្ខណៈគ្រួសារ

អ្នកជំនាញខាងសុវត្ថិភាពយល់ថា ទីតាំងសុវត្ថិភាពបំផុត នៅលើរថយន្ដតូចលក្ខណៈគ្រួសារគឺនៅខាងក្រោយកៅអីអ្នកបើកបរ ហើយល្អបំផុត គឺនៅត្រង់កណ្ដាលរថយន្ដ។ ការស្រាវជ្រាវទៅលើគ្រោះថ្នាក់រាប់ពាន់ករណី ឱ្យដឹងថា អ្នកដែលអង្គុយនៅកណ្ដាល និងខាងក្រោយអ្នកបើកបរ មានរបួសតិចជាងដល់ទៅ ៦០% ធៀបនឹងអ្នកដំណើរអង្គុយនៅកន្លែងផ្សេងពីនេះ។ ៣. នៅលើរថយន្ដក្រុងប្រសិនអ្នកតែងតែ ធ្វើដំណើរតាមរថយន្ដក្រុង  ល្អបំផុតគឺគួរតែជ្រើសរើសកៅអីដែលនៅក្នុងជួរខាងស្ដាំ។ ដោយសារច្បាប់ចរាចរប្រកាន់ស្ដាំដូចប្រទេសយើងនេះ រថយន្ដបញ្ច្រាសទិសនឹងបរខាងឆ្វេងនៃរថយន្ដដែលអ្នកកំពុងជិះ ដូច្នេះ ប្រសិនមានការប៉ះទង្គិច ភ្ញៀវដែលអង្គុយនៅខាងស្ដាំនឹងរងរបួសតិចជាង អ្នកអង្គុយនៅខាងឆ្វេង។កន្លែងដែលគ្រោះថ្នាក់បំផុតក្នុងរថយន្ដក្រុង គឺនៅត្រង់ទ្វាររថយន្ដ។ សម្រាប់កន្លែងចង្អៀត ដែលតម្រូវឱ្យឈរ នោះអ្នកត្រូវតែប្រុងប្រៀបខ្លួន ដោយឈរកន្ធែកជើងស្មើនឹងស្មា ដើម្បីអាចរក្សាតុល្យភាព នៅពេលមានហេតុការណ៍កើតឡើង។ សម្រាប់អ្នកដំណើរដែលមិន “ដណ្ដើម” បានកៅអីសុវត្ថិភាព នោះសូមកុំមានការព្រួយបារម្ភ ដោយគ្រាន់តែប្រុងប្រយ័ត្នឱ្យបានគ្រប់ជ្រុងជ្រោយ។ សម្រាប់អ្នកបើកបររថយន្ដ ក៏គួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពិសេសគឺត្រូវដឹងថា ភ្ញៀវទាំងអស់នៅលើរថយន្ដ កំពុងផ្ញើជីវិតលើខ្លួន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS