លោក Robbie Svage ដែលជាកីឡាបាល់ទាត់ និងជាតារាម្នាក់ផងដែរ បានចូលរួមជាមួយក្រុមផ្សាយវិទ្យុ BBC Radio 5 live និង BBC Radio Sheffield កាលពីពាក់កណ្តាលខែតុលានេះដើម្បីបង្កើតឯតទគ្គកម្មថ្មីមួយរបស់បាល់ទាត់ 5-A-Side ដែលឯតទគ្គកម្មនោះគឺ ជាឯតទគ្គកម្មដែលមានកីឡាករចូលរួមលេងបាល់ទាត់ 5-A-Side បានច្រើនបំផុត។

width=467

រូបភាព៖ លោក Robbie Svage ជាមួយនឹងឯតទគ្គកម្មថ្មី

សូមបញ្ជាក់ថាបាល់ទាត់   5-A-Side  គឺត្រូវបានលេងដូចជាបាល់ទាត់ធម្មតាអញ្ចឹង តែខុសត្រង់ក្រុមនីមួយៗតំរូវឲ្យមានសមាជិកតែ  ៥  នាក់ប៉ុណ្ណោះ។  ការប្រកួតបាល់នេះបានក្លាយជាឯកទគ្គកម្មថ្មីដោយសារតែ មានកីឡាករចូលរួមលេងចំនួន ៤៦៤ នាក់ ច្រើនជាងឯកទគ្គកម្មមុនដែលមានអ្នកលេងត្រឹមតែ ៤៤១នាក់។

ការលេងមួយប្រកួត គឺប្រើរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ  ដែលកីឡាករនីមួយៗឆ្លៀតឱកាសនេះបង្ហាញនូវថ្វីជើងរបស់ពួកគេម្នាក់ៗ។ ការប្រកួតត្រូវបានចូលរួមពីកីឡាករល្បីៗជាច្រើនដែលមកពី Wales និង Blackburn ហើយមានកីឡាករជាច្រើនបន្ថែមទៀតដែលជាពលរដ្ឋមកពី Fife  Gloucestershire និង Dublin។

នៅចុងបញ្ចប់នៃការប្រកួតក្រុម ខៀវ​ បានយកឈ្នះក្រុម ក្រហម ដោយលទ្ធផលបាល់សុតបញ្ចូលទីសរុបចំនួន 302 ទល់នឹង 275 គ្រាប់៕

width=463

width=463

ដោយ៖ ឧសភា

ប្រភព៖ guinness