(សុខភាព)៖ ប្រភេទអាហារដែលនាំឲ្យមុខអ្នកចេញមុន អាចមានភាពខុសគ្នា ពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ ។ វិធីដ៏ប្រសើរបំផុត គឺត្រូវធ្វើការកំណត់ថា តើប្រភេទណាមួយ ប៉ះពាល់ដល់អ្នក ហើយព្យាយាមជៀស ឲ្យ ឆ្ងាយពីការទទួលទានពួកវា។

កាបូអ៊ីដ្រាត

ការបរិភោគអាហារដែលមានសន្ទសន៍ជាតិស្ករទាបគឺអាចធ្វើឲ្យស្ថានភាព នៃជំងឺមុនប្រសើរជាងមុនបាន។ ពពួកអាហារ ដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ គឺជាប្រភេទអាហារ ដែលធ្វើឲ្យគ្លុយកូសនៅក្នុងឈាម ស្ទុះឡើងយ៉ាងលឿន និង នាំឲ្យអរម៉ូនអាំងស៊ុយលីន កញ្ជ្រោលឡើងផងដែរ។ ជាតិអាំងស៊ុយលីន គឺជាគន្លឹះមូល ហេតុដែលនាំឲ្យមានការរលាក នៅក្នុងរាងកាយ និង ស្បែក ហើយក៏បានបង្កើនផងដែរ នូវផលិតផលខ្លាញ់ ដ៏ច្រើនលើសលុប។ នៅពេលដែល ខ្លាញ់, កោសិកាស្បែកងាប់ និង បាក់តេរីរួម បញ្ចូលគ្នា នៅក្នុងរន្ធញើស នោះមុននឹងផ្ទុះឡើង។ ម្យ៉ាងវិញទៀត អាហារដែលមានជាតិស្ករទាប អាចនាំឲ្យមានការកើនឡើងនូវ កម្រិតក្លុយកូសក្នុងឈាម និង កម្រិតអាំងស៊ុយលីន ក្នុងសភាពយឺត ហេតុដូចនេះ ប្រតិកម្មនេះមិនសូវកើតមាននោះទេ។ ត្រូវធ្វើការទទួលទាននូវបន្លែ,ផ្លែឈើ, ត្រី និងសាច់ដែលគ្មានខ្លាញ់ឲ្យបានច្រើន។

សាច់ និង អាហារដែលមានជាតិទឺកដោះគោ

ជាតិអរម៉ូន ដែលមានពីសាច់ អាចធ្វើឲ្យអ្នកប្រឈមនឹងប្រភេទអរម៉ូនខុសម្យ៉ាង នេះបើតាម ការ ព្រមានរបស់មហាវិទ្យាល័យផ្នែកជំងឺសើរស្បែក របស់សហរដ្ឋអាមេរិក។ ក្នុងនោះមាននូវជាតិទឹកដោះគោ ដែលអ្នកប្រើនៅក្នុងតែ, ស្រូវសាឡី ឬ សម្រាប់ធ្វើនំបុ័ង ។ ពពួកអរម៉ូនទាំងនេះ ធ្វើឲ្យក្រពេញអរម៉ូនចាប់ ផ្តើមដំណើរការ និង ធ្វើឲ្យស្បែកអ្នកមានខ្លាញ់ច្រើនជាងធម្មតា ដែលវាអាចនឹងធ្វើឲ្យមុន កាន់តែរីករាលដាល ខ្លាំងជាងមុនទៀត។ ព្យាយាមធ្វើការជំនួសពីទឹកដោះគោ ទៅជាទឹកសណ្តែក រាល់ពេលណា ដែលអាចធ្វើបាន និងធ្វើការជៀសវាងនូវ ការទទួលទានហ្វ្រូម៉ាស់, សាច់, សាច់បសុបក្សី និង ស៊ុត។ អ្នក អាចទទួលយកនូវជាតិកាល់ស្យូម និងប្រូតេអ៊ីន ពីប្រភពអាហារផ្សេងទៀត ឬ ទទួលទានថ្នាំគ្រាប់ សារជាតិបន្ថែម ។

សូកូឡា និង ប្រភេទអាហារដែលមានខ្លាញ់ច្រើន

កិច្ចពិភាក្សាវែកញែក បានធ្វើការជជែកអំពីតួនាទី របស់អាហារទាំងនេះចំពោះមុន។ តែទោះជាយ៉ាង ណាក៏ដោយ គេបានបង្ហាញថាសូកូឡា ប្រហែលអាចជា គន្លឹះមូលហេតុ ដែលនាំឲ្យជំងឺមុន ផ្ទុះមាន ឡើងចំពោះមនុស្សមួយចំនួន។ ការសិក្សាផ្សេងទៀត បានរកឃើញពីទំនាក់ទំនងពី ការទទួលទានសូកូឡា និង ដំឡូងបារាំងបំពង គឺអាចនាំឲ្យមានជំងឺមុនចំពោះ ក្មេងស្រីវ័យជំទង់។ អ្នកត្រូវចាំ ថា សូកូឡាភាគច្រើន គឺមានជាតិទឹកដោះគោ និង មានជាតិស្ករខ្ពស់ ដែលពួកវាសុទ្ធតែបានធ្វើឲ្យ មុនផ្ទុះឡើងបាន។ ព្យាយាមទប់ស្កាត់នូវ ការទទួលទាននូវអាហារទាំងនេះ ។ប្រសិនបើអ្នក ស្រេកឃ្លាន នូវរសជាតិសូកូឡា នោះអ្នកអាចសាកល្បងនូវប្រភេទស្ករសូកូឡាដែលធ្វើ សម្រាប់អ្នកជំងឺទឹកនោម ផ្អែម ឬ ស្ករសូកូឡាខ្មៅ ដែលគ្មានជាតិផ្អែម។ អ្នក ក៏ត្រូវបរិភោគនូវអាហារ ដែលអាំង,ដុត ឬ ស្ងោរ ជំនួសឲ្យអាហារបំពង ដែលមានជាតិខ្លាញ់ច្រើន ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង