វីដេអូមួយ ដែលត្រូវបានគេបង្ហោះពេញ YouTube ចែកចាយពាសពេញ ក្នុងអ៉ីនធើណេត ដោយថតបានស្រ្តីម្នាក់ទ្រាំអត់បាន បត់ជើងធំ នៅក្នុងជណ្ដើរយន្ដ ដ៏ស្មោកគ្រោកដែលមិនគួរឲ្យជឿ ។

ព័ត៌មានរបស់ចិន បានផ្សាយថា បុរសដែលនៅជាមួយស្ត្រីនោះជាស្វាមី បែរជាមិនឃាត់ប្រពន្ធ ដែលកំពុងតែសំងំបត់ជើងធំ នៅក្នុងជណ្ដើរយន្ដនោះទេ ។ ថាតើបញ្ហានេះបណ្តាលមកពី ខ្វះខាតបន្ទប់ទឹករឺយ៉ាងណា ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

width=500

ជាក់ស្តែង នេះជាទង្វើអសីលធម៌ ស្មោកគ្រោកមួយ ដែលមិនគួរយើងទាំងអស់គ្នា យកតម្រាប់តាមឡើយ។ បើទោះជាយ៉ាង​ បើដឹងថា មិនស្រួលក្នុងពោះហើយ គួរណាស់តែរកបន្ទប់ទឹកឲ្យបានសមរម្យ មិនគួរធ្វើដូច្នេះ នៅជណ្តើរយន្ត ដែលមានមនុស្សចូលជិះ ចុះឡើងរាល់ថ្ងៃដូច្នះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល