ព័ត៌មានអន្តរជាតិ ៖ ប្រព័ន្ធអ៊ិនធើណេត គឺជាវេទិកាពិភាក្សាមួយ ដែលត្រូវបានពេញនិយមជាខ្លាំង សម្រាប់ប្រជាពលរដ្ឋចិន ក្នុងការបង្ហោះជាព័ត៌មាន ការរិះគន់ ការក្រោធខឹង ក៏ដូចជាមតិស្ថាបនា ស្តីពីអំពើពុករលួយរបស់ ក្រុមមន្រ្តីចិន ។
តួយ៉ាង កាលពីពេលកន្លងទៅលោក Qi Fang មន្រ្តីប៉ូលីសមកពីក្រុងតូចមួយ Wusu ភាពពាយព្យខេត្ត Xinjiang ប្រទេសចិន ត្រូវបានទម្លាក់ចេញពីមុខតំណែង បន្ទាប់រកអោយឃើញថា គាត់បានរក្សាទុកនូវស្រីកំណាន់ភ្លោះពីររូប ក្នុងការមានទំនាក់ទំនងលើសពីធម្មតា។

លើសពីនេះទៅទៀត ក៏មានការលេចធ្លាយនូវព័ត៌មាន អាស្រូវរបស់មន្រ្តី ចិនម្នាក់ផ្សេងទៀតកាលពីពេលកន្លងទៅ នៅក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមចិនផងដែរ គឺលោកLei Zhengfu ក្រោយមក ត្រូវបានបណ្តេញចេញពីតំណែង ដោយគណបក្សកុម្មុយនីស្តខណៈលេចធ្លាយវីដេអូសិច ជាមួយនឹងស្រីកំណាន់ ស្រស់ស្អាតវ័យក្មេង ។ គួរបញ្ជាក់ផងដែរថា លោក Lei Zhengfu គឺជាប្រធានបក្សកុម្មុយនីស្តចិន នាក្រុង Chongqing ប្រទេសចិន៕


ដោយ ៖ ពិសិដ្ឋប្រភព ៖ digitalone