ព័ត៌មានវីដេអូ ៖ Mark Gilley វិចិត្រករ ឯកទេសគូររូបភាព ដែលផ្សារភ្ជាប់ជាមួយ ជីវិតប្រចាំថ្ងៃ ដោយប្រើខ្មៅដៃ ប៊ិច និងជក់គូរមួយ។ ជាមួយទេពកោសល្យពីកំណើត ថ្មីៗនេះ គាត់បានផលិត Video Clip មានចំណងជើងថា Realism Challenge ក្នុងនោះ បានបង្ហាញ ពីទេពកោសលដ៏អស្ចារ្យ ក្នុងការគូររូបសន្លឹកបៀរ ដែលមើលទៅដូចជា រូបភាពពិតដូច្នេះដែរ។

លើសពីនេះទៅទៀត ក៏មានមតិកោតសរសើរមួយចំនួនផងដែរ បានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម ( Youtube ) ផងដែរ បន្ទាប់ពីពួកគេបានទស្សនា នូវទេពកោសល្យស្នាដៃនៅក្នុងវិដេអូឃ្លីបមួយនោះ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទេពកោសល្យស្នាដៃរបស់គាត់ពិតជាអស្ចារ្យយ់ាងណានោះ សូមតាមដានទស្សនា នូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ Youtube