សកម្មភាពរបស់កងកម្លាំងកម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ពន្ធ័ដែលបាន និងកំពុងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០១២នេះ ត្រូវបានគេមើលឃើញថា មានលក្ខណៈម៉ត់ចត់ជាងពេលណាៗទាំងអស់។
កងការពារសន្ដិសុខ យាមនៅជុំវិញតំបនវិមានសន្ដិភាព
សូមរំលឹកថា ប្រទេសកម្ពុជា បានប្រើប្រាស់កម្លាំងនគរបាល និងកងទ័ពដល់ទៅ ១០,០០០នាក់ សម្រាប់ការពារសន្ដិសុខកិច្ចប្រជុំកំពូលអាស៊ាននេះ ដែលតួលេខនេះមិនទាន់រាប់បញ្ចូលទាំងកម្លាំងការពាររបស់អាមេរិកដែលមានរាប់រយនាក់នៅឡើយ។
កងការពារសន្ដិសុខ ប្រដាប់ដោយអាវុធទំនើបៗ
កាលពីព្រលប់ថ្ងៃទី ១៩កន្លងទៅ នៅលើអាកាសជុំវិញក្រុងភ្នំពេញ គេស្ដាប់ឮសម្លេងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហើរឆ្វែងចុះឡើង ហាក់បីដូចជាការធ្វើសមយុទ្ធ។ នេះក៏ជាសកម្មភាពមួយ ជួយធ្វើឱ្យមានភាពកក់ក្ដៅផ្នែកសន្ដិសុខផងដែរ។

សន្ដិសុខអាមេរិក ត្រួតពិនិត្យទីតាំង មុនពេលយន្ដហោះលោក អូបាម៉ា មកដល់ភ្នំពេញ
សកម្មភាពរក្សាសណ្ដាប់ធ្លាប់ និងសន្ដិសុខរបស់កងកម្លាំងមានសមត្ថកិច្ច ត្រូវបានគេយល់ថា មានការតឹងតែង ដោយសារតែកម្ពុជា ជាប្រធានអាស៊ាន ហើយមេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺមានទាំងមហាអំណាចធំៗជាច្រើន ដូចជា អាមេរិក ចិន ជប៉ុន ឥណ្ឌា ។ល។
វីដេអូ ៖ Police.gov.kh
ដោយ ៖ សីហា