ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងព៏ទំពរសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះអោយដឹងថា ក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ចរបស់ប្រ់ទេសប៉ារ៉ាហ្គាយ បានធ្វើការចាប់ឃាត់ខ្លួន មនុស្ស ៤ នាក់ ខណៈពេលដែលពួកគេរត់ពន្ធសត្វសេកដោយខុសច្បាប់ ដែលមានចំនួនដល់ទៅ ២១១ ក្បាលឯណោះ។

គួរបញ្ជាក់ផងដែរថា សត្វសេកទាំង ២១១ ក្បាលនេះ ត្រូវបានរកអោយឃើញថា វាគឺជាប្រភេទសត្វស្លាបដែលរស់នៅក្នុងព្រៃ Amazon ។ លើសពីនេះទៅទៀត បើ់យោងតាមសម្តីបសុពេទ្យ មកពីក្រសួងបរិស្ថានរបស់ប្រទេសនេះ បានបញ្ជាក់បន្ថែមអោយដឹងថា ក្នុងចំណោមសត្វសេកទាំងអស់ មួយចំនួនធំ ពួកវាគឺនៅតូចនៅឡើយ ស្របពេលដែលវាត្រូវបានវាចាប់ចេញពីសំបុករបស់ពួកវាផ្ទាល់។


គួររំឭកផងដែរថា ពួកវាទាំងអស់នឹងត្រូវបានមើលថែរក្សាគាំពារពីសំណាក់រដ្ឋាភិបាលដោយដាក់នៅក្នុងឧទ្យានធម្មជាតិ មុននឹងលែងវានៅពេលក្រោយ ហើយបើនិយាយពីជនជាប់ចោទរូបនោះវិញ ត្រូវបានកាត់ទោសអោយជាប់ទ្រុង ក្នុងមួយនាក់ៗ ៨ ឆ្នាំ៕
ដោយ ៖ ពិសីប្រភព ៖ ស្កាយ