បើអ្នកមិនប្រាកដក្នុងចិត្តថា គូស្នេហ៍របស់អ្នកកំពុងកុហក ឬក៏អត់ក្នុងរឿងអ្វីមួយ អ្នកអាចធ្វើការសង្កេតលើកាយវិការគេដូចខាងក្រោម៖
០១) ចាប់ផ្នែកផ្សេងៗរបស់រាងកាយដូចជាចាប់កាន់ច្រមុះ ចាប់ត្រចៀកត្រដុសបំពង់កជាដើម ។ បើជួបកាយវិការបែបនេះ ជាសញ្ញាបញ្ជាក់ថា គេកំពុងលៃលករកពាក្យ កុហកអ្នកហើយ។
០២) ក្រលៀសភ្នែកទៅមកនេះជាការបង្ហាញថា គេកំពុងនឹកគិតយ៉ាងខ្លាំងដើម្បីរកពាក្យពេចន៍មកដោះសារ ។
០៣) ទុចសម្តីសិនមុននឹងឆ្លើយជាមនុស្សដែលនិយាយការពិត មិនទុចសម្តីទេ ព្រោះមិនត្រូវការគិតអ្វីហើយ តែងឆ្លើយមិនរដិបរដុប។
០៤) គំហកដាក់នៅសុខៗស្រាប់តែគេគំហកដាក់ ដែលជាការមិនគួរសោះ។ ការធ្វើបែបនេះ ក៏ព្រោះគេត្រូវការលុបបំបាត់ ការពិតហើយការគំហក នេះគឺដើម្បីកុំឲ្យអ្នកសួរបន្តទៅទៀត។
០៥) ប៉ប្រិចភ្នែកញឹកញាប់មនុស្សដែលកុហក់តែងប៉ប្រិចភ្នែកញឹកញាប់ ព្រោះថាកេត្រូវការបិតបាំង ការពិតដែលត្រូវបញ្ចេញមកតាមក្រសែភ្នែក។
០៦) ដៃនៅមិនស្ងៀមសង្កេតមើលឲ្យច្បាស់មនុស្សដែលកុហក ដៃតែងតែនៅមិនស្ងៀមទេគឺ ចាប់កាន់នេះ ចាប់កាន់នោះ គ្រប់ពេលវេលា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង