ក្រុមបាតុករនារីមានសមាជិកដល់ទៅ ៨ នាក់ បានធ្វើការតវ៉ាដោយស្លៀកឈុត Bikini និងខោខើចខ្លីដ៏ Sexy ដែលបានធ្វើអោយអ្នកបើកបរមួយចំនួននៅក្នុងប្រទេស តៃវ៉ាន់ មិនក្រឡេកមើលមិនបាន ។
មូលហេតុនេះហើយបានធ្វើអោយបុគ្គលិកការិយាល័យម្នាក់ បានបើកឡានរបស់គាត់ទៅបុកឡានផ្សេងទៀតដែលនៅពីមុខគាត់ ស្របពេលដែលគាត់ភ្លឹកនឹងការមើលក្រុមបាតុករ sexyមួយក្រុមនេះ ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករមួយក្រុមនេះ ត្រូវបានជួលដោយស្រ្តីម្នាក់មានឈ្មោះថា Wang Hsuan អោយមកធ្វើការប្រឆាំងតវ៉ា ទាក់ទងទៅនិងជម្លោះសត្វឆ្កែមួយក្បាល។
នារីតវ៉ាស្លៀកឈុត Bikini ដើរឆ្លងផ្លូវ ជាមូលហេតុធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៏
រឿងហេតុទាក់ទង និងសត្វឆ្ដែមួយក្បាលនោះ បើតាមប្រភពពត៌មានបានអោយដឹងថា មានពេលមួយនោះ លោកស្រី Wang ត្រូវបានវាយប្រហារ ដោយសត្វឆ្កែអ្នកជិតខាងមួយក្បាលនៅក្នុងឧទ្យាន Hsinchu Science Park ។ ខណៈពេលដែលមានរឿងនោះ ស្រ្តីជាម្ចាស់ឆ្កែបានយកដំបងមកវាយវាតែមិនវាយវា បែរជាវាយត្រូវជើងរបស់លោកស្រី Wang ថែមទៀត ដែលក្រោយមកស្រ្តីពីរនាក់បានប្តឹងផ្តល់គ្នាទៅវិញទៅមក រហូតដល់តុលាការ។
ក្រុមនារីតវ៉ាស្លៀកឈុត Bikini មានសមាជិក ៨ នាក់
ក្រោយមកក៏មានការងឿយឆ្ងល់ ថាតើ ហេតុអ្វីបានជាលោកស្រីជួលតារាម៉ូដែលស្លឿកឈុត Bikini មកធ្វើការប្រឆាំងតវ៉ាទៅវិញ ។ លោកស្រី Wang ក៏បាននិយាយបញ្ជាក់ទាក់ទងនិងបញ្ហានេះថា ៖ កាលដែលគាត់ធ្វើបែបណា គឺចង់បញ្ជាក់ថា រាល់ពាក្យដែលគាត់និយាយសុទ្ធសឹង តែជាការពិតដោយគាត់ពុំមានអ្វីបិទបាំង ក៏ដូចជាលាក់បាំងនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ dailychilli