បណ្តាបទចម្រៀងថ្មីៗរបស់ Justin Bieber, Rihanna រឺ Nicki Minaj ត្រូវបានអ្នកគាំទ្រប្រជែងគ្នាស្ដាប់យ៉ាងច្រើននៅលើបណ្តាសង្គមចែករំលែកវីដេអូ ជាមួយនឹងចំនួននៃការចុចចូលទស្សនាដល់រាប់សិបលានដង។
1. បទចម្រៀង Boyfriend របស់ Justin Bieber

បទចម្រៀងនេះបានឆាបឆក់អង្រួនបេះដូងយុវវ័យយ៉ាងច្រើន ពិសេសមិត្តនារីៗ ដែលចំនួនអ្នកទស្សនាឡើងជាង 100លានដងនៅលើ youtube។
2. បទចម្រៀង Where Have You Been? របស់ Rihanna

បទចម្រៀងនេះក៏ទទួលបានការពេញនិយមខ្លាំងណាស់ដែរ នៅក្នុងវិស្សមកាលឆ្នាំនេះ ដែលចំនួនអ្នកចូលទស្សនាកើនដល់ជិត 84លានដងនៅ youtube។
3. បទចម្រៀង Beez in the Trap របស់ Nicki Minaj និង 2 Chainz

បទចម្រៀងនេះទទួលបានការទាក់ទាញចូលទស្សនាជាង 55លានដងនៅ youtube ក្នុងវិស្សម-កាលឆ្នាំ2012 នេះ។
4. បទចម្រៀង Scream របស់ Usher

បទចម្រៀងនេះក៏ទទួលបានការចាប់អារម្មណ៍ច្រើនគួរសមផងដែរ គឺមានចំនួនជាង 5លានដងនៅ youtube។
5. បទចម្រៀង Look at Where We Are របស់ Hot Chip (Major Lazer Remix)

បទចម្រៀងនេះទទួលបានការគាំទ្រចូលទស្សនាជាង 7ម៉ឺនដងនៅវិស្សមកាលឆ្នាំនេះ៕
ដោយ៖ សិលាប្រភព៖ zing