អតីតកីឡាករជម្រើសជាតិ ព័រទុយហ្គាល់ Nani មានជំនឿថា កីឡាករ Cristiano Ronaldo នៅតែជាកីឡាករល្អបំផុតលើលោក បើទោះបីជាគេ លេងឈានមិនដល់កម្រិតមធ្យម នៅក្លឹបសេះបង្កង់ Juventus ក៏ដោយចុះ។

Ronaldo បានជួយឲ្យក្រុមរបស់ខ្លួនឈ្នះពានក្នុងក្របខណ្ឌ Serie A និង Supercoppa Italiana ក្នុងរដូវកាលដំបូងរបស់គេ ក្នុងទឹកដី អ៊ីតាលី ដោយក្នុងការបង្ហាញខ្លួនគ្រប់ការប្រកួតចំនួន ៤៣ លើក Ronaldo រកគ្រាប់បាល់បាន ២៨ លើក។

/

ទោះបីជាយ៉ាងណាក៏ដោយ នេះជាកំណត់ត្រាទាបបំផុតរបស់ម្ចាស់ពានបាល់មាស ៥ ដង (Five-Time Ballon d’Or) បើក្រឡេកមើលទៅ ឆ្នាំ ២០០៨-០៩  នៅពេលដែល​គេស៊ុតបញ្ចូលទី ២៦ គ្រាប់ឱ្យក្រុមបិសាចក្រហម (Manchester United)។

ប៉ុន្តែ Nani លេងអោយក្រុម Orlando City ក្នុងក្របខណ្ឌ MLS របស់អាមេរិកឥឡូវនេះ ហើយនៅតែមានជំនឿថា Ronaldo នៅតែជាកីល្អបំផុតក្នុងលោក។

Nani បានប្រាប់អ្នកយកព័ត៌មានរបស់ Omnishort ថា៖ “វាគឺជារដូវកាលដ៏ជោគជ័យរបស់ Ronaldo ។ ខ្ញុំគិតថា Ronaldo ធ្វើបានល្អ។

វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ការប្រកួតបាល់នៅប្រទេស អ៊ីតាលី ពីព្រោះទម្រង់លេង នៅទីនោះគឺពោរពេញដោយទិចនិច និងមានខ្សែការពារច្រើនណាស់។

Ronaldo ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ណាស់ ហើយនៅតែជាកីឡាករល្អបំផុតលើលោក។​ ខ្ញុំគិតថាគាត់ធ្វើបានល្អ។

ខណៈពេលដែលសេះបង្កង់ Juventus ឈ្នះពានជាលើកទី ៨​ ក្នុងក្របខណ្ឌ Serie A,​ ពួកគេមានអារម្មណ៍ថា វាមានរយៈពេលខ្លីណាស់សម្រាប់ធ្វើជាម្ចាស់ពានតាំងតែពីឆ្នាំ ១៩៩៦ ក្រោយពេលចាញ់ក្រោមថ្វីជើងរបស់ Ajax ក្នុងវគ្គជម្រុះ ៨ ក្រុមចុងក្រោយ៕

 

ប្រែសម្រួល៖ ស៊ីថា

ប្រភព៖ fotmob