វ៉ាស៊ីនតោន៖​ លោក Harry Reid ជាមេដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីរដ្ឋនីវ៉ាដា (Nevada) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា​ លោកចង់ធ្វើការស៊ើបអង្កេតការប្រកួតរវាង  Manny Pacquiao ជនជាតិភីលីពីន និង Brandley របស់អាមេរិក នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះសារជាថ្មី។width=444លោក​ Harry Reidwidth=444

គួរបញ្ចាក់ផងដែរថា លោក Harry Reid ក៏ជាអតីតសមាជិកគណៈកម្មការការប្រកួតកីឡាក្នុងសហរដ្ឋអាមេរិកផងដែរ។ លោក Harry Reid បាននិយាយថា​ ការប្រកួតរវាងកីឡាករជើងខ្លាំងមិនធ្លាប់ចាញ់រយៈពេល ៧ ឆ្នាំរបស់ជនជាតិអាស៊ី Manny Pacquiao និង TimothyBradley ក្នុងរដ្ឋ Las Vegas កាលពីសប្ដាហ៍កន្លងទៅនេះបានធ្វើអោយទស្សនិកជនជាច្រើនសម្ដែងការមិនពេញចិត្ដ ក្នុងការដាក់ពិន្ទុអោយ Bradley ឈ្នះលើកីឡាករ Pacquiao។

width=450

គូរចងចាំផងដែរថា ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវបានអាជ្ញាកណ្ដាលបីនាក់កាត់សេចក្ដី។ទី១ លោក​ Jerry Roth បានអោយកីឡាករ Pacquiao ឈ្នះដោយលទ្ទផល ១១៥-១១៣។ប៉ុន្ដែសម្រាប់អាជ្ញាកណ្ដាលពីរនាក់ទៀតគឺលោក C.J Ross និង Duane Ford បានអោយ Bradley ឈ្នះកីឡាករ Pacquiao ដោយលទ្ធផល ១១៥-១១៣ ទៅវិញ។width=462

ទោះបីជាយ៉ាងណាក្ដី លោក Harry Reid នឹងធ្វើកិច្ចពិភាក្សាជាមួយលោក Jonh McCain ក្នុងកិច្ចការប្រដាល់នេះម្ដងទៀតនៅពេល ការប្រជុំសមាជថ្ងៃក្រោយ៕

ដោយ៖ សារិនប្រភព៖ asiaone