ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស Happening កាលពីវេលាព្រឹកម្សិលមិញនេះ អោយដឹងថា បុរសជាឪពុកមា្នក់ប្រឈមមុខនឹងការចាប់ឃាត់ខ្លួន បន្ទាប់ពីរកឃើញវីដេអូមួយ ស្តីអំពីការច្រៀងរ៉េប ពីសំណាក់កូនប្រុសវ័យ ៩ ឆ្នាំរបស់ខ្លួន ដោយច្រៀងរ៉េបទាក់ទិនទៅនឹងរឿងផ្លូវភេទ លុយនិងគ្រឿងញៀនជាដើម។

គួរបញ្ជាក់ផងដែរថា បុរសជាឪពុករូបនោះជាពលរដ្ឋរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបញ្ជាក់អះអាងទៅវិញផងដែរថា តាមពិតទៅ កូនប្រុសរបស់ខ្លួន ដែលមានវ័យទើបតែ ៩ ឆ្នាំរូបនោះ មិនបានធ្វើអ្វីខុសនោះទេ ពោលគឺ គេគ្រាន់តែច្រៀងរ៉េបដោយមានអមជាមួយនឹងកាយវិការច្រៀងរាំជាមួយនឹងស្រីៗស៊ិចៗស៊ីនិងមានអាយុច្រើនជាងខ្លួន ក៏ដូចជា ជិះឡានទំនើប Ferrari ជាដើម។
ជ្រាបកាន់តែច្បាស់ ថាតើគ្រាន់តែវីដេអូច្រៀងរ៉េបពីសំណាក់កូនប្រុសវ័យ ៩ ឆ្នាំ អាចធ្វើអោយឪពុករបស់ខ្លួនប្រឈមមុខនឹងការចាប់ឃាត់ខ្លួនបានយ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ Happening