ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ថ្ពាល់ខួច ធ្មេញជំពើសនាង អ៉ិន លក្ខិណា បានបង្ហើបប្រាប់ឱ្យដឹងថា ពេលនេះនាង កំពុងតែ ត្រៀមខ្លួនវេចបង្វេច ចាកចេញពីទឹកដី ប្រទេសខ្មែរ ឆ្ពោះទៅសម្តែងនៅ ប្រទេសអូស្រា្តលី និងក្រោយមកនាង ក៏មានគម្រោងចេញ ទៅដើរកំសាន្ត លំហែនៅប្រទេសជប៉ុនបន្ត។
តារាសម្តែង អ៊ិន លក្ខិណា មុននេះបន្តិច ត្រូវបានមហាជន ដឹងស្ទើរគ្រប់គ្នាថា ជាតារាស្រី ដែលបានជួបជំពប់ នូវរឿងរ៉ាវអាស្រូវ ស្នេហាក្រៅឆាក ជាមួយលោក ដេវិដ ឆាណាយវ៉ា ។ ប៉ុន្តែក្រោ-យមកស្នេហា ផ្អែមល្ហែមរវាងអ្នកទាំងពីរ ក៏បានប្រេះឆាទៅវិញ ខណៈដែលលោក ដេវិដ ឆាណា-យវ៉ា ត្រូវបានជាប់ពន្ធនាគា ។ថ្វីដ្បិតតែមួយ រយៈមុននេះ នាង អ៊ិន លក្ខិណា ត្រូវពើបប្រទះជាមួយ នឹងរឿងអាស្រូវ ស្នេហាច្រើន ក៏ពិតមែន តែពេលនេះនាងក៏ កំពុងតែចាប់ផ្តើម ឡើងយឺអ៊ុន មានហាងឆេង ទីផ្សារសិល្បៈជាថ្មីឡើងវិញ ទាំងក្នុង និងក្រៅស្រុក។ ខណៈដែលថ្មីៗ នេះនាង ក៏មានឱកាសគ្រងតំណែង ជាតួឯកលើកដំបូង។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កញ្ញា អ៊ិន លក្ខិណា បានឲ្យដឹងថា ក្រោយពីថតបញ្ចប់ ខ្សែរឿងពពុះស្នេហ៍ គំនុំបីសាចចចក ហើយនោះ នាងនឹងចេញ ទៅសម្តែង និងច្រៀងនៅ ប្រទេសអូស្ត្រាលី រយៈពេល១ ខែ ទើបវិលត្រឡប់ មកប្រទេសខ្មែរវិញ។ទន្ទឹមជាមួយគ្នានេះ នាងក៏មានគម្រោង ចេញទៅដើរកំសាន្ត និងមើលផលិតផល នៅប្រទេស ជប៉ុនរយៈពេលមួយ សប្តាហ៍ទៀតផងដែរ។
អ៊ិន លក្ខិណា បានឱ្យដឹងទៀតថា ចំពោះការចេញ ទៅអូស្រ្តាលី រយៈពេល១ខែនេះ គឺដើម្បីស-ម្តែង និងច្រៀងនៅទីនោះតបតាមការ ស្នើររបស់ប្រធាន សមាគមន៍ខ្មែរ។ ចំណែកឯការចេញទៅ ប្រទេសជប៉ុនរយៈពេល១ សប្តាហ៍ ក្រោយពីវិលត្រឡប់ពី អូស្រ្តាលី វិញនោះ គឺជាការទៅដើរកំសាន្ត និងមើលផលិតផល នៅទីនោះ ព្រោះនាងមានគម្រោង នឹងបើកកន្លែងរកស៊ី ផ្ទាល់ខ្លួន នៅពេលខាងមុខ។
នាង អ៊ិន លក្ខិណា គឺជាតារាស្រីមួយរូប ដែលមានជំនាញ សិល្បៈច្រើន ទាំងការសម្តែង ដើរម៉ូដ ច្រៀង និងជាពិធីការិនីជាដើម។ សំខាន់ជាងនេះ នាងក៏ត្រូវបានគេស្គាល់ថា ជាតារាស្រីដែលស-ម្បូរ ទៅដោយព្យុះភ្លៀង រឿងអាស្រូវ ជុំវិញទំនាក់ទំនងស្នេហាក្រៅ ឆាក ជាមួយអតីតគូស្នេហ៍ លោក ដេវិដ ឆាណាយវ៉ា ដែលមានរឿងអាស្រូវ វាយអ្នកកាសែត កាលពីពេលកន្លងមកផងដែរ៕


ដោយ ៖ LookingTODAYផ្តល់សិទ្ធិ ៖ ដើមអំពិល