នេះមិនមែនជាលើកទី ១ ទេដែលគេបានឮព័ត៌មានថាមេសាខាទី ២ របស់ អាល់កៃដា ឬ អាល់ស៊ីរ៉ីត្រូវបានគេកំទេច នោះ។ តែយ៉ាងណាព័ត៌មាននេះមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ ហើយប្រសិនបើក្រុម អាល់ស៊ីរ៉ី ពិតជាត្រូវបានកំទេចពិតមែននោះ ក្រុមធំ អាល់កៃដា មុខជាត្រូវភ័យខ្លួន។/

Ibrahim Hassan Tali al-Asiri រូបភាពកាលពីប៉ុន្មានឆ្នាំមុន

រដ្ឋាភិបាល យេមែន បានបញ្ជាក់កាលពីពេលថ្មីៗនេះថា សំបុករបស់ក្រុម អាល់ស៊ីរ៉ី ត្រូវបានកំទេចជាមួយ ពួកសកម្មជនជាច្រើននាក់ទៀត ដោយការវាយប្រហារតាមផ្លូវអាកាសនៅតាមជ្រលងភ្នំភាគខាងកើតតំបន់ Handramawt។

ពាក្យថាវាយប្រហារតាមផ្លូវអាកាសនេះត្រូវបានព័ត៌មានជាច្រើនបានអះអាងថា វាបានធ្វើឡើងដោយទ័ពអាកាសរបស់ យេមែន ផ្ទាល់ មិនមែនជាបេសកកម្មរបស់យន្តហោះគ្មានមនុស្សបើករបស់ CIA នោះទេ៕

/Ibrahim Hassan Tali al-Asiri មេក្រុមភេរវកម្ម អាល់ស៊ីរ៉ី ជាសាខាទី ២ របស់ អាល់កៃដា

ដោយ៖ ផានិតប្រភពពី៖ BBC