អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស english កាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ទីក្រុងប៉ារីស របស់ប្រទេសបារាំង បានក្លាយជាទីក្រុងដែលទទួលបានការ Liked ច្រើនបំផុត នៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា គេឃើញមានការរចនានូវគំនូរអក្សរពណ៌សជាភាសាបារាំង “Merci” (thank you) នៅពីមុខ Paris City Hall កាលពីថ្ងៃពុធកន្លងទៅ ដែលវាជាសារមួយក្នុងគោលបំណងអរគុណ ដល់មិត្តអ្នកប្រើប្រាស់ គេហទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបាន Liked នូវទំព័រ city's official Facebook page ជាង ២ លានដងឯណោះ។

គួរបញ្ជាក់ផងដែរថា នេះជាសារមួយដល់ល្អ សំរាប់អ្នកដែលមានហាង ក៏ដូចជា កន្លែងកំសាន្តនានានៅក្នុងទីក្រុងមួយនេះ ខណៈពេលដែលភ្ញៀវទេសចរត្រូវបានរំពឹងទុកថា នឹងមកកំសាន្តនៅទីនេះយ៉ាងច្រើនកុះករ នារដូវរងា ឆ្នាំនេះ៕
ដោយ ៖ ពិសីប្រភព ៖ english